Connect with us

ស្បែកជើងជប៉ុនម៉ាក Wakai ដែលទើបចូលទីផ្សារកម្ពុជាក៏ត្រូវចិត្តកញ្ញា Stella ដែរ

ស្បែកជើងល្បីរបស់ជប៉ុនម៉ាក Wakai ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងបណ្តាប្រទេសនានាក្នុងអាស៊ីបានមកដល់ប្រទេសកម្ពុជាហើយ។ ទើបតែមានវត្តមានក្នុងទីផ្សារកម្ពុជាមិនបានប៉ុន្នានផងម៉ាកស្បែកជើងដែលមានកេរ្តិ៍ឈ្មោះជាង១០ឆ្នាំមួយនេះបានទទួលការសរសើរមិនដាច់ពីម៉ាត់ពីសំណាកបុគ្គលល្បីនៅក្នុងប្រទេសកម្ពុជា ថាជាស្បែកជើងដែលមានតម្លៃសមរម្យ ងាយស្រួលពាក់ និង មានម៉ូតទាន់សម័យ សក្ដិសមសម្រាប់យុវវ័យ។

តារាស្រីវ័យក្មេងដែលមានអ្នកគាំទ្រនៅក្នុងបណ្តាញសង្គមរហូតដល់ 113K កញ្ញា Stellaបានប្រាប់ថា ស្បែកជើងគឺគ្រឿងលំអរមួយដែលសំខាន់បំផុតសម្រាប់អាជីពជាបុគ្គលសាធារណ:របស់កញ្ញា។ ការដែលយើងជ្រើសរើសពាក់ស្បែកជើងណាដែលផ្តល់ផារសុខភាពឲ្យយើងវាធ្វើឲ្យយើងមានអារម្មណ៍ល្អ ហើយការបំពេញកាតព្វកិច្ចប្រចាំថ្ងៃរបស់យើងក៏ល្អទៅតាមនោះដែរ។

“ដូចគ្នានឹងការជ្រើសរើសសម្លៀកបំពាក់ ស្បែកជើងមានភាពសំខាន់ស្មើគ្នា។ បើយើងពាក់សម្លៀកបំពាក់ស្អាត តែស្បែកជើងរបស់យើងមិនសមនឹងសម្លៀកបំពាក់នោះ ក៏វាមិនធ្វើឲ្យយើងមើលទៅស្អាតតែ។ ហេតុដូចនេះហើយទើបស្បែកជើង Wakai គឺជាជម្រើសរបស់ខ្ញុំ។ ដោយសារតែ Wakai មានច្រើនម៉ូតដែលយើងអាចពាក់ជាមួយសម្លៀកបំពាក់បែបណាក៏មើលទៅសមដែរ”។

Wakai ត្រូវបានផលិត និងរចនាឡើងដោយជនជាតិជប៉ុន ដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាព ផាសុកភាព ភាពច្នៃប្រឌិត និងតម្លៃសមរម្យ។
លោក Clemence Tan ជនជាតិជប៉ុន និងជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Henry Allen Marketing ដែលនាំចូលផ្ដាច់មុខនូវស្បែកម៉ាក Wakai បានឱ្យដឹងថា ចំណុចដែលនាំឱ្យ Wakai មានភាពលេចធ្លោ និងទទួលបានការគាំទ្រច្រើនគឺដោយសារតែ Wakai ត្រូវបានបង្កើតឡើងសម្រាប់យុវវ័យ ហើយវាបានកើតចេញពីការសម្រិតសម្រាំងដោយភ្ជាប់ជាមួយនូវដូងព្រលឹងនៃជនជាតិជប៉ុន។
ស្បែកជើង Wakai ចំនួន១លាន៨សែនគូរត្រូវបានលក់នៅលើទីផ្សារប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី នេះបើគិតពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧។

នៅក្នុងឱកាសបើកសម្ភោធហាងក្នុងប្រទេសកម្ពុជា Wakai ផ្ដល់ជូនការបញ្ចុះតម្លៃរហូតដល់ទៅ ២០% ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ហើយនៅក្នុងនឹឳកាសនេះផងដែរក្រុមហ៊ុន ក៏មានផ្តល់សេវាកម្មដឹកជញ្ជូនផងដែរ។ Wakai មានទីតាំងស្ថិតនៅជាន់ផ្ទាល់ដី ក្នុងផ្សារទំនើបអ៊ីអ៊នម៉លសែនសុខ (Aeon 2, Sen Sok City) ។
លោក Clemence Tan រំពឹងយ៉ាងមុតមាំថា Wakai នឹងអាចប្រកួតប្រជែង ហើយក្លាយជាម៉ាកស្បែកជើងនាំមុខគេនៅក្នុងប្រទេសកម្ពុជាដែលជាជម្រើសទីមួយរបស់យុវជនខ្មែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com