Connect with us

លីហ្គអង់គ្លេស នឹងពន្យារពេលរហូតដល់ចុងខែមេសា ឆ្នាំ២០២០

អង់គ្លេស÷ បាល់ទាត់អង់គ្លេស នឹងត្រូវផ្អាករហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ដោយសារតែការរីករាលដាលនៃកូរ៉ូណាវីរុស។

រាល់ការប្រកួត Premier League, EFL, Women’s Super League, Women’s Championship និងរាល់ការប្រកួតនៅ Scotland, Wales និងអៀរឡង់ខាងជើង ត្រូវបានពន្យារពេល។ សមាគមកីឡាបាល់ទាត់ ក៏បានយល់ព្រមផងដែរថា រដូវកាលនេះ អាចត្រូវបានពន្យារពេល ខណៈដែលរដូវកាលនេះ គ្រោងនឹងបញ្ចប់នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០។

គួរបញ្ជាក់ផងដែរ ចំនួនអ្នកឆ្លងកូរ៉ូណាវីរុសនៅក្នុងប្រទេសអង់គ្លេស កើនឡើងឥតឈប់ឈរ ដោយក្នុងពេលថ្មីៗនេះចំនួនអ្នកឆ្លងកើនរហូតទៅដល់ ២៦២៦ករណី៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com