Connect with us

រកឃើញអ្នកឆ្លងជំងឺ Covid-19 ចំនួន២នាក់ថ្មីបន្ថែមទៀត ខណ:ស្រ្តីជនជាតិអង់គ្លេសម្នាក់បានជាសះស្បើយ

ភ្នំពេញ៖ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន២នាក់បន្ថែមទៀត នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់ ៥៣នាក់ហើយ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ករណីថ្មីនេះ មានជនជាតិបារាំង២នាក់ នៅខេត្តព្រះសីហនុ បានឆ្លងវីរុសកូវីដ១៩នេះ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ផងដែរថា ស្រ្តីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំម្នាក់ដែលបនឆ្លងកូវីដ១៩ ត្រូវបានធ្វេីតេស្តអវិជ្ជមានចំនួន២ដង ហេីយនឹងឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃស្អែកនេះផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com