Connect with us

ជប៉ុន ផ្ដល់ជំនួយឥតសំណងជាង៣០ម៉ឺនដុល្លារ សម្រាប់គម្រោងចំនួន៤ នៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ, KUSANONE, នូវថវិកាសរុបចំនួន ៣១២,៤១៧ ដុល្លារអាមេរិក ជូនដល់កម្ពុជា។

ជំនួយឥតសំណងនេះ គឺសម្រាប់ការសាងសង់អគារសម្ភព ក្នុងមណ្ឌលសុខភាពកំពង់ល្ពៅខេត្តបាត់ដំបង សម្រាប់ការសាងសង់អគារមណ្ឌលសុខភាព១ខ្នង ក្នុងមណ្ឌលសុខភាពល្បាំងមួយ ខេត្តរតនគិរី សម្រាប់ការស្តារឡើងវិញនូវប្រព័ន្ធធារាសាស្រ្តពញាលាង ក្នុងខេត្តព្រៃវែង និង សម្រាប់គម្រោងដំឡើងឧបករណ៍ជំនួយនៅ ស.រ.ស.អ (សមាគមជំនួយ និងជំនួយសង្គ្រោះរទេះរុញសម្រាប់អភិវឌ្ឍន៍) ក្នុងទីក្រុងភ្នំពេញ។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងអង្គភាពចំនួន ៤ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយរបស់ពួកគេ។ ស្ថានទូតជប៉ុនប្រចាំកម្ពុជា ជឿជាក់ថា ជំនួយទាំងនេះ នឹងជួយក្នុងការកែលម្អគុណភាពជីវិតសម្រាប់ប្រជាជននៅក្នុងតំបន់នីមួយៗនៃគម្រោង៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com