Breaking News៖ ក្រសួងរកឃើញ ជនជាតិខ្មែរឆ្លងកូវីដ១៩ចំនួន ២នាក់ទៀត នៅខេត្តកំពង់ចាម និងកោះកុង នាព្រឹកនេះ
ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានប្រកាសពីករណីឆ្លងវីរុសកូវីដ១៩ ចំនួន ២ នាក់បន្ថែមទៀត ដែលមានប្រភពនៅខេត្តកំពង់ចាម (១ករណីកើតលើជនជាតិខ្មែរ) និងខេត្តកោះកុង (១ករណីកើតលើជនជាតិខ្មែរ) គិតត្រឹមម៉ោង១០ព្រឹក ថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០។
សេចក្ដីប្រកាសនេះ គឺបន្ទាប់ពីក្រសួងបានប្រកាសពីការរកឃើញអ្នកផ្ទុកវីរុសកូវីដ១៩ ចំនួន ៣១ករណី នៅឯខេត្តព្រះសីហនុ កាលពីយប់ថ្ងៃអាទិត្យ ទី២២ ខែមីនា។ អ្នកទាំងនោះ មានជនជាតិបារាំង ២៩នាក់ និងជនជាតិខ្មែរ ២នាក់។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់ជាថ្មីថា “យើងពុំទាន់រកឃើញភស្តុតាងបញ្ជាក់ថា មានការឆ្លងក្នុងសហគមន៍នៅឡើទេ តែលទ្ធភាពនឹងអាចកើតមានឡើង”។
មកទល់ពេលនេះ ក្រសួងបានរកឃើញ ករណីឆ្លងសរុបនៅទូទាំងប្រទេសកម្ពុជា ចំនួន ៨៦ករណី៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍