Connect with us

ការចុះត្រួតពិនិត្យការអនុវត្ថច្បាប់ចរាចរណ៍កាលពីព្រឹកមិញ ធ្វើឱ្យមហាជនរំភើប និងភ្ញាក់ផ្អើសយ៉ាងខ្លាំងនៅ ពេលឃើញ…

ភ្នំពេញ៖ នៅព្រឹកមិញជាថ្ងៃទី២ ដែលកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកយុទ្ធនាការទ្រង់ទ្រាយធំចាប់អ្នកបើកបរល្មើសច្បាប់ចរាចរណ៍ តាមបណ្តាខណ្ឌទាំង១២។ នៅក្នុងការចុះត្រួតពិនិត្យការអនុវត្ថន៍ច្បាប់ខាងលើ មន្ត្រីប៉ូលិសពិតជាធ្វើបានល្អមែន ដោយសូម្បីតែប៉ូលិសគ្នាឯងក៏មិនលើកលែងដែរ ចាប់ទាំងអស់ឱ្យតែខុសច្បាប់។

ប្រជាពលរដ្ឋបានសំដែងការសាទរចំពោះវិធានលើ ចំពោះជនមិនគោរពច្បាបចរាចរណ៍ ពីព្រោះគាត់មើលឃើញថា ឥឡូវនេះមានការកើតឡើងនៅគ្រោះថ្នាក់ចរាចរណ៍ច្រើន។ បន្ថែមលើនេះ ពួកគាត់មានគាំទ្រ និងសប្បាយចិត្តចំពោះចំណាត់ការ ដោយសុំអោយមានការរិតបន្តឹងបន្ថែមទៀត លើរថយន្តធំៗ និងអ្នកដែលបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងជាដើម។


ជាសរុបរបាយការណ៍ ការអនុវត្តន៍ដែលបានចាប់ផ្ដើមកាលពីម្សិលមិញ សមត្ថកិច្ចចរាចរណ៍បង្ក្រាបបានដូចជាបទល្មើសចរាចរណ៍ផ្សេងៗ៖ រថយន្តអត់ស្លាកលេខ ០១គ្រឿង, ម៉ូតូបើកបរបញ្រ្ចាសទិស ៣៦គ្រឿង, ម៉ូតូមិនពាក់មួកសុវត្ថិភាព ៥៧១គ្រឿង, ម៉ូតូគ្មានកញ្ចក់មើលក្រោយ ៤១គ្រឿង, ម៉ូតូអត់មួក-អត់កញ្ចក់ ០១គ្រឿង, ម៉ូតូគ្មានស្លាកលេខ ១១គ្រឿង និងម៉ូតូមិនគោរពផ្លាកសញ្ញា ៨៣គ្រឿង៕


អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម