Connect with us

មិនត្រឹមតែបញ្ជូនអ្នកជំនាញ និងបរិក្ខារពេទ្យដល់កម្ពុជាប៉ុណ្ណោះទេ តែរដ្ឋាភិបាលចិនថែមទាំងភ្ជាប់មកជាមយយពាក្យ “ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក” ថែមទៀតផង

ភ្នំពេញ៖ ដូច Mytvplus បានចុះរួចមកហើយទាក់ទងទៅនឹងរដ្ឋាភិបាលចិនបានបញ្ជូនក្រុមគ្រូពេទ្យជំនាញ ក៏ដូចជាបរិក្ខារពេទ្យមួយចំនួនដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ បានធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិហើយនាព្រឹកថ្ងៃទី២៣ ខែមីនានេះ។ ជាមួយនឹងគ្រឿងបរិក្ខារជាច្រើនបានបញ្ជូនមកដល់ប្រទេសកម្ពុជា អ្វីដែលទទួលបានការចាប់អារម្មណ៍ខ្ពស់គឺពាក្យស្លោកដែលបានសរសេរនៅលើនោះថា “ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក”។

គួររំលឹកដែរថា កាលពីរសៀលថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបសម្តែងការគួរសមជាមួយភាគីចិន និងបានស្វែងយល់អំពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចិនចំពោះសិស្សនិស្សិតខ្មែរដែលកំពុងរស់នៅ និងសិក្សានៅទីក្រុងអ៊ូហានក៏ដូចជាទូទាំងប្រទេសចិនផងដែរ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com