Connect with us

ពិធីការិនី កញ្ញា ជីម មី ផ្លាស់ទ្រនំមកចូលរួមជាដៃគូថ្មីក្នុងកម្មវិធី “ពេញចិត្តឬអត់”

ភ្នំពេញ៖ ថ្មីៗនេះពិធីការិនីដ៏ស្រស់សោភា រាងស្វែល កម្ពស់ក៏បាន កញ្ញា ជីម មី បានកែប្រែមុខមាត់ថ្មីដោយផ្លាស់ទ្រនំចាស់មកចាប់ដៃគូជាមួយពិធីករដ៏ស្រស់សង្ហារមិនចាញ់តារាកូរ៉េ Vj តាប៊ុយ នៅក្នុងកម្មវិធី “ពេញចិត្តឬអត់” របស់ស្ថានីយទូរទស្សន៍ MYTV។ វាពិតជាប្លែកខ្លាំងណាស់សម្រាប់ទស្សនិកជនដែលបានឃើញ កញ្ញា ជីម មី វិលត្រលប់មកចូលរួមក្នុងកម្មវិធី “ពេញចិត្តឬអត់” ពីព្រោះកញ្ញាជាពិធីការិនីមួយរូបដែលប៉ិនវោហារសព្ទ លាយឡំជាមួយកាយវិការកំប្លុកកំប្លែង តែងតែធ្វើឱ្យទស្សនិកជនសើចសប្បាយមិនចេះជិនណាយ។

កញ្ញា ជីម មី បានចូលរួមជាពិធីការិនីនៅក្នុងកម្មវិធី “ពេញចិត្តឬអត់” បានរយៈពេលជាច្រើនសប្តាហ៍មកហើយ កញ្ញា ជីម មី តែងតែបង្ហាញនៅសម្លៀកបំពាក់ប្លែកៗស្រស់ស្អាត អមជាមួយសម្រស់របស់គាត់ ធ្វើឱ្យយុវវ័យជាច្រើនចាប់អារម្មណ៍ទៅលើរូបគាត់ ពិសេសម៉ូដសម្លៀកបំពាក់របស់គាត់តែម្តង គឺពិតជាស្រស់ស្អាត។ សព្វថ្ងៃនេះ កញ្ញា ជីម មី មិនត្រឹមតែជាពិធីការិនីនោះទេ កញ្ញាក៏ជាតារាសម្តែងមួយដួងដែលមានប្រជាប្រិយភាពខ្លាំងសម្រាប់មិត្តៗយុវវ័យផងដែរ។

គ្រាន់តែ កញ្ញា ជីម មី បានចាប់ដៃគូជាបុរសសង្ហាដែលជាពិធីករក្នុងកម្មវិធី “ពេញចិត្តឬអត់” របស់ស្ថានីយទូស្សន៍ MYTV ភ្លាមមកក៏មានការសរសើរជាច្រើនពីសំណាក់ប្រិយមិត្តជាច្រើន ថាអ្នកទាំងពីរពិតជាសាកសមជាដៃគូគ្នាខ្លាំងណាស់ អមជាមួយសម្រស់ដ៏ស្រស់ស្អាតថែមទៀតនោះ ពិតជាគួរឱ្យស្រឡាញ់។ កញ្ញា ជីម មី ពិតជាមានអ្វីប្លែកសម្រាប់ទស្សនិកជនក្នុងឆ្នាំ២០២០នេះ ហើយក៏សង្ឃឹមថាប្រិយមិត្តនឹងបន្តគាំទ្រកញ្ញា ព្រមជាមួយកម្មវិធីដ៏ល្បី “ពេញចិត្តឬអត់” នេះផងដែរ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com