Connect with us

អាល្លឺម៉ង់ អនុញ្ញាតឱ្យពលរដ្ឋដែលរស់នៅផ្ទះផ្សេងគ្នា ជួបជុំគ្នាតែ២នាក់ប៉ុណ្ណោះ អំឡុងការរាតត្បាតកូវីដ១៩

អាល្លឺម៉ង់៖ កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលរបស់លោកស្រី Angela Merkel មេដឹកនាំអាល្លឺម៉ង់ បានដាក់ចេញនូវវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ (Covid-19) ដោយអនុញ្ញាតឱ្យប្រជាជនអាល្លឺម៉ង់ត្រឹមតែ២នាក់ប៉ុណ្ណោះ ជួបគ្នា ហើយសម្រាប់អ្នកដែលមានទីលំនៅផ្សេងគ្នា មិនអនុវត្តចំពោះសមាជិកគ្រួសារ ឬអ្នករស់នៅក្រោមដំបូលផ្ទះតែមួយនោះទេ។

លោកស្រី Merkel បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៊ែរឡាំងដូច្នេះថា៖ “គ្មាននរណាម្នាក់ ចង់និយាយទៅកាន់មនុស្សជាច្រើន ដើម្បីពន្យល់ពីវិធានការទាំងនេះឡើយ។ ពួកយើង កំពុងស្ថិតក្នុងស្ថានភាពដ៏លំបាកបំផុត”។

កាលពីចុងសប្ដាហ៍កន្លងទៅ មនុស្សជាង ២០០០នាក់ បានស្លាប់ ដោយវីរុសកូវីដ១៩ នៅក្នុងប្រទេសអ៊ីតាលី និងអេស្ប៉ាញ ធ្វើឱ្យប្រទេសអាល្លឺម៉ង់ និងចក្រភពអង់គ្លេស បានព្រមានចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ចំពោះប្រជាជនដែលមិនអើពើនឹងវិធានការរបស់រដ្ឋាភិបាល។

មេដឹកនាំនានា នៅទ្វីបអឺរ៉ុប បានដាក់ចេញវិធានការដោយមិនឱ្យមានការធ្វើបម្លាស់ទី ក្នុងការព្យាយាមដើម្បីការពារប្រព័ន្ធគាំពារសុខភាព ដែលប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ១៩។

សូមជម្រាបថា អាល្លឺម៉ង់ បានរកឃើញអ្នកឆ្លងប្រហែល ២៥០០០នាក់ និងស្លាប់ជាង ៨០នាក់ ដោយសារវីរុសកូវីដ១៩៕

ប្រភព៖ Bloomberg

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com