Connect with us

ព្រោះតែការចង់ឈ្នះរៀងៗខ្លួនចុងក្រោយ លោក ឧត្តម បានត្រឹមឈរមើលកញ្ញា មេត្តា ភ្ជាប់ពាក្យទាំងមិនអស់ចិត្ត

កាន់តែធ្វើឱ្យទស្សនិកជនរឹតតែជក់ចិត្តជាមួយរឿងភាគខ្មែររបស់ស្ថានីយទូរទស្សន៍ CTN គឺរឿង “ផ្កាស្លា” ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ទស្សនិកជនកាន់តែចង់ដឹងថា តើក្តីស្រឡាញ់របស់លោក ឧត្តម និងកញ្ញា មេត្តា ដល់ចំណុចណាហើយ ព្រោះគ្រប់ពេលឱ្យតែអ្នកទាំងពីរជួបគ្នា មានតែការឌឺដងដាក់គ្នា ហេតុអ្វីបានជាអ្នកទាំងពីរចង់ឈ្នះគ្នាអ្វីម្ល៉េះ?។

ប៉ុន្តែលើកនេះ លោក ឧត្តម ពិតជាចុកឈាមយ៉ាងខ្លាំង ព្រោះមនុស្សដែលខ្លួនស្រឡាញ់ បានសម្រេចភ្ជាប់ពាក្យទៅហើយ មិនត្រឹមតែប៉ុណ្ណឹងនោះទេ កញ្ញា មេត្តា និង លោក សុធា ក៏បានអញ្ជើញលោក ឧត្តម និង កញ្ញា សាណា ឱ្យចូលរួមពិធីភ្ជាប់ពាក្យរបស់ខ្លួនថែមទៀតផង។ នេះពិតជាការឌឺដងមួយ ដែលធ្វើឱ្យលោក ឧត្តម មិនអស់ចិត្ត ក៏បានធ្វើដំណើរមកជាមួយកញ្ញា សាណា ដើម្បីបញ្ឈឺគ្នាទៅវិញទៅមក។

តើលោក ឧត្តម មានអារម្មណ៍បែបណា បើមនុស្សដែលខ្លួនស្រឡាញ់ត្រូវបានភ្ជាប់ពាក្យបែបនេះ? ចំពោះកញ្ញា សាណា វិញនោះ ហាក់ដូចជាមិនខ្វល់ពីអ្វីនោះឡើយ ព្រោះអ្វីដែលខ្លួនចង់បាន កំពុងស្ថិតនៅក្នុងកណ្តាប់ដៃរបស់ខ្លួន ប៉ុន្តែប្រិយមិត្តមិនទាន់ដឹងថា នឹងមានការប្រែប្រួលយ៉ាងណានោះឡើយ ចំពោះក្តីស្រឡាញ់របស់លោក ឧត្តម និងកញ្ញា មេត្តា ដែលគ្រាន់ចង់ឈ្នះគ្នា និងឈប់ឱ្យឧត្តមមករំខានទៀតតែប៉ុណ្ណោះ ស្របពេលដែលលោក សុធា ដែលជាមិត្តប្រុសរបស់ មេត្តា ក៏កើតភ្លើងប្រចណ្ឌផងដែរ។ រឿងភាគខ្មែរមួយនេះ គឺកាន់តែល្អមើលជាងនេះទៅទៀតនៅភាគក្រោយៗ ដូច្នេះកុំភ្លេចទស្សនាទាំងអស់គ្នា។

ស្ថានីយទូរទស្សន៍ CTN នឹងធ្វើការចាក់ផ្សាយរឿង “ផ្កាស្លា” រៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ៧យប់ តទៅ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com