ប្រធានអង្គការ CCF លោក Scott Neeson ចំណាយថវិកាជាច្រើន ទិញសណ្តែកដីសូកូឡា និងរង់ចាំក្មេងៗមកញ៉ាំជាមួយ
ភ្នំពេញ៖ Scott Neeson ដែលជាវីរបុរសរបស់ក្មេងប្រុសស្រីជាច្រើនរូប បានចំណាយពេលវេលាស្ទើរពេញមួយជីវិតដើម្បីជួយដល់កុមារកំព្រា និងក្មេងរើសសំរាមនៅស្ទឹងមានជ័យឱ្យមានអនាគតល្អ សិក្សាបានខ្ពស់ និងទទួលបានការងារល្អៗផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ រូបលោកក៏បានជួយដល់ជនចាស់ជរា ក្រីក្រ គ្មានទីពឹងទៅតាមសមត្ថភាពដែលអាចធ្វើទៅបាន។
ថ្មីៗនេះដែរ លោកបានបង្ហោះរូបភាពមួយសន្លឹកដោយលោកអង្គុយនៅចិញ្ចើមផ្លូវ និងមានស្ករសណ្តែកដីសូកូឡាជាច្រើនកញ្ចប់នៅពីមុខភ្ជាប់ជាមួយពាក្យយ៉ាងខ្លីថា៖ “ការពិតខ្ញុំទិញស្ករសណ្តែកដីទាំងនេះសម្រាប់ក្មេងៗដែលនៅទីនេះនារដូវកាលបុណ្យចូលឆ្នាំខ្មែរ ខ្ញុំមិនអាចញ៉ាំវាតែម្នាក់ឯងអស់ឡើយប្រសិនជាគ្មានអ្នកជួយ”។
ពាក្យទាំងនេះ បានធ្វើឱ្យប្រជាជនខ្មែរជាច្រើនមានអារម្មណ៍រំភើប និងកោតសរសើរចំពោះទឹកចិត្តដ៏ធំធេងរបស់លោកជាខ្លាំង។
គួរបញ្ជាក់ថា នៅថ្ងៃទី ២៣ ខែមីនា នេះដែរក៏ជាថ្ងៃកំណើតឈានចូលវ័យ ៦១ ឆ្នាំរបស់លោកផងដែរ។ ទោះបីជាវ័យកាន់តែច្រើនមែនពិត តែ Scott Neeson នៅតែបន្តយ៉ាងសកម្មជាមួយការងារសប្បុរសធម៌នៅកម្ពុជា ដើម្បីក្មេងៗ អនាថា និងចាស់ជរាគ្មានទីពឹង។ សមិទ្ធផលដែលលោកបានសាងមកជាច្រើនឆ្នាំមកនេះ ធ្វើឱ្យក្មេងៗដែលជាសមាជិកក្នុងអង្គការ CCF ទាំងអស់ស្រឡាញ់លោកប្រៀបបានទៅនឹងឪពុកបង្កើតដូច្នោះដែរ៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍