Connect with us

ខ្សែបម្រើចិន Wu Lei ដែលលេងអោយក្លិបអេស្ប៉ាញ Espanyol ធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា

អេស្ប៉ាញ៖ ខ្សែបម្រើជនជាតិចិន Wu Lei ដែលលេងឱ្យក្លិប Espanyol នៅ ក្របខណ្ឌ La Liga បានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា នៅប្រទេសអេស្ប៉ាញ។
ការរកឃើញនេះ ធ្វើឱ្យគេក្លាយជាកីឡាករមកពីចិនទី១ ដែលឆ្លងវីរុសនេះ។

តាមការបញ្ជាក់ពីក្លិប Espanyol ឱ្យដឹងថា ក្រោយរកឃើញវីរុសកូរ៉ូណា កីឡាករ Wu Lei ត្រូវបានដាក់ខ្លួនដាច់ដោយឡែកផងដែរ។
កីឡាករវ័យ ២៨ឆ្នាំ បានផ្លាស់ពីក្លិប Shanghai SIPG ទៅក្លិប Espanyol នៅខែមករា ឆ្នាំ២០១៩ ដែលធ្វើឱ្យគេក្លាយជាកីឡាករចិនទី២ ដែលលេង នៅលីគកំពូលអេស្ប៉ាញ។
ដោយឡែក នៅអេស្ប៉ាញ ពេលនេះ អ្នកឆ្លងវីរុសកូរ៉ូណា បានកើនដល់ ២៨៧៦៨ នាក់ និងមានអ្នកបាត់បង់ជីវិត ១៧៧២នាក់ហើយ៕

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com