Connect with us

មកហើយៗជាមួយសាច់រឿងកំប្លែង និងស្នេហារ៉ូមែនទិកពីរឿងភាគ “បេះដូងវេទមន្ត”

កម្សាន្ត៖ មកថ្មីទៀតហើយជាមួយនឹងរឿងភាគសម័យបែបកំប្លែង វេទមន្ត លាយឡំជាមួយនឹងស្នេហារ៉ូមែនទិករវាងកម្លោះក្រមុំដែលបានស្រលាញ់គ្នាអស់រយៈពេល១៥ឆ្នាំ តែបែរជាប្រែទៅជារឿងស្មុគស្មាញដោយសារតួស្រី Tantawan បានជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងររហូតដល់បាត់បង់ការចងចាំ។ កំឡុងពេលដែលនាងបានបាត់បង់ការចងចាំនាងក៏បានជួបនឹង Chalam ដែលជាបុគ្គលិកផ្នែកសង្គ្រោះបន្ទាន់ និងបានរំលឹកអនុស្សាវរីយ៍ការចងចាំដែលនាងធ្លាប់មានជាមួយនឹង Peng មិត្តប្រុសបណ្តូលចិត្តរបស់កន្លងមក។ រឿងភាគ “បេះដូងវេទមន្ត” ដែលពោរពេញទៅដោយសាច់រឿងគួរឱ្យជក់ចិត្ត និងសើចដល់ហូរទឹកភ្នែក។

ស្ថានីយទូរទស្សន៍ MYTV នឹងធ្វើការចាក់ផ្សាយរឿង “បេះដូងវេទមន្ត” រៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ១១ ព្រឹក និងចាក់ផ្សាយឡើងវិញនៅម៉ោង ៦ រសៀល៕

(ទស្សនាវីដេអូ)

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com