Connect with us

ភ្នំពេញ រកឃើញករណីឆ្លងកូវីដ១៩បន្ថែម ១ករណី ធ្វើឱ្យករណីសរុបកើនដល់៨៧ករណីនៅកម្ពុជា

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសរកឃើញករណីឆ្លងវីរុសកូវីដ១៩បន្ថែម ១ករណីទៀត ធ្វើឱ្យកម្ពុជា គិតមកទល់ពេលនេះ បានរកឃើញអ្នកផ្ទុកវីរុសកូវីដ១៩ ចំនួន ៨៧ករណី។

ករណីចុងក្រោយ ដែលរកឃើញវិជ្ជមានវីរុសកូវីដ១៩ គឺលើស្ត្រីជនជាតិបារាំង អាយុ២៨ឆ្នាំ ដែលត្រូវជាម្ដាយកូនអាយុ ៤ខែ និងត្រូវជាភរិយា របស់បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ ដែលវិជ្ជមានវីរុសកូវីដ១៩ផងដែរ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com