Connect with us

កម្ពុជា នឹងមានធាតុអាកាសក្ដៅ និងអាចកើតមានផ្គរ រន្ទះ ខ្យល់កន្ត្រាក់នៅខេត្តមួយចំនួន

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី២៤ ដល់ ៣១ ខែមីនា ឆ្នាំ២០២០ នៅក្នុងប្រទេសកម្ពុជា ដែលកំពុងរងសម្ពាធទាបលើផ្ទៃដី និងសម្ពាធខ្ពស់នៅរយៈកម្ពស់គ្របដណ្ដប់លើផ្ទៃប្រទេស។

ក្រសួងបានឱ្យដឹងថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាសបន្តក្ដៅនៅពេលថ្ងៃ ដោយ ចាប់ពីថ្ងៃទី២៤ ដល់ ២៩ ខែមីនា បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា ពី ២៦-២៨ អង្សាសេ និងអតិបរមា ពី ៣៦-៣៩ អង្សាសេ ហើយអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិត តិចទៅបង្គួរ នៅខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប ប៉ៃលិន បាត់ដំបង និងខេត្តព្រះវិហារ។ តំបន់វាលទំនាបកណ្ដាល អាចនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៤-២៨ ខែមីនា ផងដែរ។

ក្រសួងបន្តថា នៅថ្ងៃទី២៤-២៩ ខែមីនាផងដែរ បណ្ដាខេត្តខ្ពស់រាបឦសាន អាចនឹងសីតុណ្ហភាពអប្បបរមា ពី ២៥-២៧អង្សាសេ និងអតិបរមា ពី ៣៣-៣៥អង្សាសេ អមដោយភ្លៀងធ្លាក់នៅក្នុងកម្រិតពី តិចទៅមធ្យម។ រីឯបណ្ដាខេត្តនៅតំបន់មាត់សមុទ្រ អាចនឹងមានសីតុណ្ហភាពអប្បបរមា ពី ២៦-២៨អង្សាសេ និងអតិបរមា ពី ៣៤-៣៦អង្សាសេ ដោយផ្នែកមួយចំនួនអាចមានភ្លៀងនៅក្នុងកម្រិត ពីតិចទៅមធ្យម៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com