Connect with us

UEFA ប្រកាសពន្យាពេលការប្រកួត Champions League និង Europa League

អន្តរជាតិ៖ UEFA បានបញ្ជាក់ថា ការប្រកួត Champions League និង Europa League រដូវកាលនេះ នឹងមិនធ្វើឡើងនៅចុងខែឧសភាខាងមុខនេះទេ។

ដោយសារកូរ៉ូណាវីរុសនៅអឺរ៉ុប មានការរីករាលដាលខ្លាំង UEFA សម្រេចចិត្តពន្យាពេលប្រកួត ដែលគ្រោងនឹងធ្វើនៅចុងខែឧសភា ឆ្នាំ ២០២០ ដោយបាននិយាយថា មិនទាន់មានការសម្រេចចិត្តណាមួយ ត្រូវបានធ្វើឡើងតាមកាលបរិច្ឆេទរៀបចំឡើងវិញទេ។ ក្រុមការងារ ចាប់ផ្តើមពិនិត្យប្រតិទិនរួចហើយ សេចក្តីជូនដំណឹង នឹងត្រូវធ្វើឡើងក្នុងពេលដ៏សមរម្យមួយ។

កាលពីសប្ដាហ៍មុន UEFA បានឱ្យដឹងថា ព្រឹត្តិការណ៍ Champions League នឹងធ្វើឡើងនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២០ ខណៈពានរង្វាន់ Europa League នឹងធ្វើឡើងនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២០ ប៉ុន្តែកាលពីម្សិលមិញ UEFA បញ្ជាក់ថា មិនមានការប្រកួតណាមួយត្រូវបានធ្វើឡើងដូចកាលបរិច្ឆេទនេះឡើយ៕

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com