Connect with us

LFP ប្រកាសកាលបរិច្ឆេទកំណត់សម្រាប់ការបញ្ចប់រដូវកាល Ligue 1

បារាំង៖ Ligue de Football Professionnel (LFP) បានប្រកាសថា Ligue 1 និង Ligue 2 រដូវកាល២០១៩-២០២០ នឹងបញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនា ឬអាចដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០។

ការបញ្ចប់រដូវកាលត្រឹមថ្ងៃទី ៣០ ខែមិថុនា គឺសំខាន់ ពីព្រោះជាកាលបរិច្ឆេទដែលកីឡាករជាច្រើនផុតកំណត់កុងត្រា។ ប្រសិនបើកាលបរិច្ឆេទ ត្រូវបានរុញទៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០ វានឹងគួរឱ្យចាប់អារម្មណ៍ក្នុងការមើលថា តើមានអ្វីកើតឡើងចំពោះកីឡាករទាំងនោះ និង ប៉ះពាល់អ្វីខ្លះដល់ទីផ្សារដោះដូរកីឡាករ ។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំរបស់ LFP ក៏បានពិភាក្សាអំពីវិបត្តិសេដ្ឋកិច្ចដែលនឹងជះឥទ្ធិពលដល់ក្លិប ដោយសារតែកង្វះខាតប្រាក់ចំណូលក្នុងអំឡុងពេលបិទបាល់ទាត់។ ការធ្វើឱ្យ ប្រាកដថា ក្លិបអាចដំណើរការបានដោយគ្មានប្រាក់ដែលពួកគេរំពឹងថា នឹងទទួលបានកាលពីដើមរដូវកាល៕

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com