Connect with us

ការរំលោភបំពានផ្លូវភេទបែបឌីជីថលដ៏ធំមួយនៅកូរ៉េខាងត្បូង ត្រូវបានបើកបង្ហាញអត្តសញ្ញាណជនល្មើសដែលជាសិស្សពូកែវ័យ ២៥ ឆ្នាំ

កូរ៉េខាងត្បូង៖ ថ្មីៗនេះសារព័ត៌មាននៅកូរ៉េបានបង្ហាញអត្តសញ្ញាណជនល្មើសដែលបានបង្កើត Nth Room នៅក្នុងកម្មវិធី telegram ដែលមានសមាជិករាប់ម៉ឺននាក់នៅក្នុងនោះ។

Nth Room សំដៅទៅលើការរំលោភបំពានផ្លូវភេទឌីជីថលដ៏ធំមួយដែលកំពុងកើតឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានបើកបង្ហាញអត្តសញ្ញាណជនល្មើស Cho Joo Bin ហៅ Dr. Baksa វ័យ ២៥ ឆ្នាំគឺជានិស្សិតមកពីសកលវិទ្យាល័យ Incha Technical College ជំនាញព័ត៌មាន និងសារគមនាគមន៍ និងជាសិស្សម្នាក់ដែលឧស្សាហ៍ព្យាយាម មានអត្តចរិតស្ងៀមស្ងាត់ ប៉ុន្តែមិនចុះសម្រុងជាមួយមិត្តភ័ក្តិឡើយ និងជាសិស្សពូកែដែលរៀនបានពិន្ទុ GPA ៤.០។

យោងតាមមន្ត្រីប៉ូលិសបានឱ្យដឹងថា Joo Bin បានចាប់ផ្តើមធ្វើអាជីវកម្មរកប្រាក់ចំណូលដោយការលក់វីដេអូអាសអាភាសនេះតាំងពីឆ្នាំ ២០១៨ ដោយបានបង្កើតបន្ទប់ជជែកសម្ងាត់ជាច្រើនតាមលំដាប់អាស្រ័យទៅលើចំនួនប្រាក់ដែលអ្នកចូលទស្សនាបានបង់។

យោងតាមតួលេខបានបង្ហាញថា បុរសជនជាតិកូរ៉េប្រមាណជាង ២៦០,០០០ នាក់បានចូលមើលវីដេអូរដ៏សាហាវទាំងនោះដោយត្រូវបង់ប្រាក់ចន្លោះពី ៥៦២ ដុល្លារ ទៅ ១,២០៤.៨២ ដុល្លារ ដោយនារីរងគ្រោះមានចំនួន ៧៤ នាក់ ដែល ១៦ នាក់គឺជាអនិតិជន។

គួរបញ្ជាក់ដែរថា ក្រោយវែកមុខជនល្មើស និងចាប់ខ្លួនរួចមក ព័ត៌មានមួយនេះកំពុងតែវាយលុកខ្លាំងទូទាំងកូរ៉េខាងត្បូង៕

ប្រភព៖ koreaboo

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com