Connect with us

ថៃ ប្រកាសដាក់ប្រទេសទាំងមូលក្នុងគ្រាអាសន្ន ចាប់ពីថ្ងៃទីព្រហស្បតិ៍សប្ដាហ៍នេះ

បាងកក៖ ប្រទេសថៃ នឹងត្រូវដាក់នៅក្នុងគ្រាអាសន្ន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ ស្របពេលប្រទេសនេះ បានរកឃើញករណីឆ្លងជាង ៨០០ និងស្លាប់ ៤នាក់ គិតត្រឹមថ្ងៃអង្គារ ទី២៤ ខែមីនា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ។

ការប្រកាសដាក់ប្រទេសទាំងមូលក្នុងគ្រាអាសន្ន ត្រូវបានធ្វើឡើងដោយលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ។ វិធានការនេះ នឹងអនុវត្តចាប់ពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០តទៅ។

តាមច្បាប់ថៃ ការដាក់ប្រទេសក្នុងគ្រាអាសន្ន នឹងផ្ដល់សិទ្ធិអំណាចដល់អាជ្ញាធរ នៅក្នុងការបិទដំណើរការអគារផ្សេងៗ ដោយគ្មានដីកា ហាមប្រជាជនចេញក្រៅផ្ទះ និងដាក់បម្រាមចំពោះការធ្វើដំណើរ។ មិនតែប៉ុណ្ណោះ អាជ្ញាធរ អាចបិទនូវការចេញផ្សាយរបស់សារព័ត៌មាន ក្នុងករណីចាំបាច់ណាមួយ។

យោងតាមលោកប្រាយុទ្ធ វិធានការរបស់ថៃ ក្នុងការដាក់ប្រទេសក្នុងគ្រាអាសន្ន ចាប់ផ្ដើមអនុវត្តពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០៕

ប្រភព៖ Khaosod

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com