Connect with us

Blackpink ពិតជាសាហាវមែន ត្រឹម ៤ ខែអាចទាញអ្នកចូលទស្សនាបទ DU-DU DDU-DU ដល់ទៅ ១.១ ពាន់លានដង

កូរ៉េខាងត្បូង៖ ក្រុមតារាចម្រៀងស្រីលំដាប់ជួរមុខ Blackpink បានអង្រួនចិត្តទស្សនិកជនមិនតិចឡើយនៅតាមបណ្តាប្រទេសជុំវិញពិភពលោក ក្រុមតារាស្រីដែលមានសមាជិក ៤ រូបដែលមានរូបរាងស្រឡូនៗគួបផ្សំជាមួយនឹងមុខមាត់គួរឱ្យស្រលាញ់ទៀតនោះបានធ្វើឱ្យពួកនាងជាប់ឈ្មោះជាក្រុមតារាស្រីលំដាប់កំពូលដែលទទួលបានការចាប់អារម្មណ៍ខ្ពស់ និងមានអ្នកគាំទ្ររហូតស្ទើរគ្រប់ទីកន្លែងទៀតផង។ ជាមួយគ្នានេះផងដែរ បទចម្រៀង DU-DU DDU-DU ក៏ទទួលបានការចាប់អារម្មណ៍ខ្ពស់រហូតដល់សូម្បីតែក្មេងតូចៗក៏ចេះរាំ និងច្រៀងតាមដែរ ជាក់ស្តែងនៅថ្ងៃទី ២៤ ខែមីនា នេះដែរ Blackpink ក៏បានធ្វើការអរគុណទៅដល់អ្នកគាំទ្រជុំវិញពិភពលោកដែលបានគាំទ្រ និងចូលទស្សនាបទ DU-DU DDU-DU រហូតដល់ ១.១ ពាន់លានដងនៅលើយូធូបក្នុងរយៈពេលត្រឹម ៤ ខែប៉ុណ្ណោះ៕

ប្រភព៖ allkpop
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com