Connect with us

La Liga៖ បាល់ទាត់អេស្ប៉ាញ ត្រូវផ្អាករយៈពេលយូរ ដោយសារការឆ្លងនៃកូរ៉ូណាវីរុស

អេស្ប៉ាញ៖ បាល់ទាត់ទាំងអស់នៅអេស្បាញ រួមទាំង La Liga ត្រូវបានផ្អាករយៈពេលយូរ អំឡុងពេលដែលប្រទេសនេះ កំពុងមានការរីករាលដាលនៃកូរ៉ូណាវីរុស។ បាល់ទាត់ នឹងមិនដំណើរការឡើងវិញទេ រហូតដល់រដ្ឋាភិបាលអេស្បាញបញ្ជាក់ថា មានសុវត្ថិភាពសម្រាប់ចាប់ផ្ដើមការប្រកួតវិញ ដោយគ្មានប៉ះពាល់ដល់សុខភាព។

សេចក្តីថ្លែងការណ៍របស់គណៈកម្មការត្រួតពិនិត្យ ដែលបង្កើតឡើងដោយ សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) និង La Liga បាននិយាយថា ទាំង RFEF និង La Liga ថ្លែងអំណរគុណជាសាធារណៈចំពោះ អ្នកគ្នាដែលបានប្រឹងប្រែង អស់ពីសមត្ថភាព ដើម្បីផ្តល់សេវាកម្មជូនចំពោះប្រជាជនអេស្ប៉ាញ ហើយ ក៏សូមចូលរួមរំលែកទុក្ខចំពោះមរណភាព និងការចូលរួម យ៉ាង កក់ក្តៅ ពីពិភពបាល់ទាត់ ដល់គ្រួសារជាច្រើនដែលកំពុងបាត់បង់មនុស្ស ជាទីស្រលាញ់ ។

គួរបញ្ជាក់ផងដែរថា ករណីឆ្លងនៅក្នុងប្រទេសអេស្ប៉ាញ បានកើនឡើងដល់ ៣៣.០៨៩ កាលពីថ្ងៃចន្ទ ដែលកើនឡើងពី ២៨.៥៧២ ករណីកាលពីថ្ងៃមុន ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ ២.១៨២ នាក់៕

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com