Connect with us

ក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិន៖ មនោសញ្ចេតនារវាងចិន និងកម្ពុជាប្រៀបដូចបងប្អូន

ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែមីនា ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនបានមកដល់រាជធានីភ្នំពេញ ភ្លាម ក៏បានអញ្ជើញមានកិច្ចប្រជុំការងារជាមួយលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីនៃក្រសួងសុខាភិបាល ដែលប្រព្រឹត្តទៅនៅក្នុងក្រសួងសុខាភិបាលកម្ពុជា។ លោករដ្ឋមន្ត្រី បានណែនាំអំពីគោលនយោបាយ និងវិធានការទប់ស្កាត់ជម្ងឺវីរុសCOVID-19របស់រាជរដ្ឋាភិបាលកម្ពុជា និងព្រមទាំងបានណែនាំអំពីស្ថានភាពបច្ចុប្បន្ននៃជម្ងឺវីរុសក្នុងប្រទេសកម្ពុជា។

ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនមានប្រសាសន៍ថា៖ “មនោសញ្ចេតនារវាងចិន និងកម្ពុជាប្រៀបដូចបងប្អូន គឺជាសហគមន៍ជោគវាសនារួមដែលមិនអាចបំបែកបាននោះឡើយ។ ស្ថិតក្នុងស្ថានភាពដ៏សំខាន់នេះ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន ដែលត្រូវបានចាត់តាំងដោយរដ្ឋាភិបាលចិន ក្នុងការជួយទប់ស្កាត់ជំងឺវីរុសនៅក្នុងប្រទេសកម្ពុជា គឺសមាជិកនីមួយៗ មានទំនួលខុសត្រូវខ្ពស់ និងបេសកកម្មដ៏ឧដុង្គឧត្តម។ យើងទាំងអស់គ្នា នឹងធ្វើការកែសម្រួលផែនការការងារប្រកបដោយភាពទាន់ពេលវេលា និងចំចំណុចគោលដៅ ដោយផ្អែកលើដំណឹងព័ត៌មានថ្មីៗដែលរាយការណ៍ជូនដោយភាគីកម្ពុជា ដើម្បីផ្តល់ជាភាពងាយស្រួលក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជាមួយនឹងជំងឺវីរុស COVID-19 និងព្រមទាំងផ្តល់ជាយោបល់ប្រកបដោយភាពណែនាំក្នុងកិច្ចព្យាបាលអ្នកជំងឺ”។

នាព្រឹកថ្ងៃទី២៣ ខែមីនា យន្តហោះមួយគ្រឿង ដែលបានដឹកក្រុមអ្នកជំនាញវេជ្ជសាស្រ្តប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសCOVID-19 ចំនួន៧នាក់ និងសម្ភារប្រឆាំងនឹងជំងឺវីរុសនេះ ដែលជាជំនួយរបស់ប្រទេសចិន ជូនចំពោះប្រទេសកម្ពុជា ត្រូវបានបញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញ។ ជំនួយរបស់រដ្ឋាភិបាលចិន មានដូចខាងក្រោម៖

១. ស្រោមដៃចំនួន៧០០០

២. ម៉ាសវះកាត់ចំនួន៥៨០០០

៣.ម៉ាសវេជ្ជសាស្ត្រចំនួន៥៥០០០

៤. ម៉ាស N95 ចំនួន៥០០០

៥. មួកចំនួន ១៨៥០០

៦. គម្របស្បែកជើងចំនួន៤០០០

៧. អាវអ៊ាម ចំនួន១៣០០

៨. សម្លៀកបំពាក់សុវត្ថិភាពមន្ត្រីសុខាភិបាលចំនួន ១២៥០

៩. របាំងមុខវេជ្ជសាស្ត្រចំនួន ២២៨០

១០. ទែម៉ូម៉ែត្រវាស់កំដៅប្រើអ៊ិនហ្វ្រារ៉េតចំនួន ៥០

១១. វ៉ែនតាសុវត្ថិភាពចំនួន២២៨០៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com