Connect with us

ចិនប្រកាសផ្ដល់ជំនួយដល់៨២ប្រទេស ដើម្បីបង្ការ និងទប់ស្កាត់វីរុសកូវីដ១៩

ចិន៖ ក្រសួងការបរទេសចិន បានប្រកាសកាលពីថ្ងៃសុក្រ សប្ដាហ៍មុន ថា រដ្ឋាភិបាលចិន នឹងផ្ដល់ជំនួយដល់ប្រទេសចំនួន ៨២ រួមទាំងអង្គការសុខភាពពិភពលោក និងសហភាពអាហ្វ្រិក ដើម្បីប្រយុទ្ធនឹងវីរុសកូវីដ១៩។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានឱ្យដឹងថា ជំនួយរបស់រដ្ឋាភិបាលចិន មានដូចជា សម្ភារបរិក្ខារពេទ្យ ម៉ាស និងឧបករណ៍ធ្វើតេស្តរកវីរុសកូវីដ១៩ ខណៈប្រទេសមួយចំនួន បានទទួលជំនួយនេះរួចហើយ។ ប្រទេសទាំងនោះ មានដូចជា កូរ៉េខាងត្បូង ជប៉ុន អ៊ីតាលី ប៉ាគីស្ថាន ជាដើម។

អ្នកនាំពាក្យក្រសួងការបរទេសចិន បានរំឭកថា អំឡុងពេលដែលចិនជួបកង្វះសម្ភារបរិក្ខារពេទ្យ សម្រាប់ប្រយុទ្ធនឹងកូវីដ១៩ ប្រទេសប៉ាគីស្ថាន បានបញ្ជូនយន្តហោះពិសេស ដឹកសម្ភារៈបរិក្ខារពេទ្យដ៏មានតម្លៃ មកជូនប្រទេសចិន កាលពីថ្ងៃទី១ ខែកុម្ភៈ។ មិនខុសគ្នានោះទេ ប្រទេសអ៊ីតាលី ក៏បានធ្វើរឿងដូច្នោះដែរ៕

ប្រភព៖ CGTN

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com