Connect with us

ក្មេងៗអែបកៀនសិន ទុកឱ្យម៉ាក់យាយវ័យ ៧៣ ឆ្នាំអួតរាងបន្តិច

កម្សាន្ត៖ សម្រាប់មនុស្សដែលមានវ័យកាន់តែច្រើនកម្លាំងក៏កាន់តែថយដូចគ្នា ដែលជាធម្មតាពួកគាត់តែងសម្រាកពីការងារទាំងឡាយណាដែលត្រូវចំណាយកម្លាំងច្រើន ម៉្យាងទៀតវ័យកាន់តែច្រើនជំងឺប្រចាំកាយដែលជាទូទៅជំងឺលើសឈាម ទឹកនោមផ្អែម និង ឈឺសន្លាក់គឺជាជំងឺដែលមនុស្សឈានចូលវ័យច្រើនតែងប្រឈម។ ប៉ុន្តែ បើងាកមកមើលពីលោកយាយ MacDonald វ័យ ៧៣ ឆ្នាំទៅហើយតែបែរជាមានសុខភាពរឹងមាំ និងមានរាង Goal ថែមទៀតផង ជាក់ស្តែងលោកយាយ MacDonald ត្រូវការប្រើប្រាស់ថ្នាំរៀងរាល់ថ្ងៃដោយសារតែមានជំងឺលើសឈាម ឡើងកូលេស្តេរ៉ូលខ្ពស់ និងការចាល់អាស៊ីត ដូចនេះចំនួនថ្នាំដែលត្រូវទទួលទានត្រូវកើនឡើងបន្ថែមរហូតទាល់តែលោកយាយប្តូរបែបបទនៃការរស់នៅទើបអាចប្រសើរបាន។ ដោយសារតែមានភាពនឿយហត់នឹងត្រូវទទួលទានថ្នាំច្រើនពេក លោកយាយ MacDonald ក៏បានចាប់ផ្តើមធ្វើលំហាត់ប្រាណដែលមានការជំរុញពីកូនស្រីផ្ទាល់ លោកយាយបានអនុវត្តន៍លំហាត់ប្រាណតាមគ្រូបង្វឹក និងតាមកម្រិតវ័យ ៥ ថ្ងៃក្នុង ១ សប្តាហ៍ និង ២ ម៉ោងក្នុង ១ ថ្ងៃរៀងរាល់ម៉ោង ៧ ព្រឹករយៈពេល ៣ ឆ្នាំមកហើយ។ មិនត្រឹមតែចំណាយពេលធ្វើលំហាត់ប្រាណមួយមុខប៉ុណ្ណោះទេ តែលោកយាយ MacDonald ក៏យកចិត្តទុកដាក់លើរបបអាហារផងដែរ មកទល់ពេលនេះលោកយាយបានបញ្ជាក់ថាខ្លួនមានសុខភាពរឹងមាំជាងមុន រីឯសម្រស់ និងរូបរាងក៏ស្អាតផងដែរ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com