Connect with us

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យប្រជាពលរដ្ឋ សែនឆេងម៉េងពីផ្ទះ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានស្នើឱ្យប្រជាពលរដ្ឋជាប់សែស្រឡាយចិន ធ្វើការសែនកុងម៉ាពីផ្ទះ ក្នុងឱកាសបុណ្យឆេងម៉េងខាងមុងនេះ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ (COVID-19) ។

ការស្នើរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជាង ៣០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩។

សូមជម្រាបថា ពិធីបុណ្យឆេងម៉េង សំដៅទៅលើពិធីសែនផ្នូរ ឬទិវាសម្អាតផ្នូរជូនដូនតា ឬឪពុកម្ដាយ ដែលបានចែកឋាន ឬទទួលមរណភាពទៅ ដែលតែងតែធ្វើឡើងនៅដើមខែមេសា ជារៀងរាលឆ្នាំ ដោយកូនចៅដែលជាប់សែស្រឡាយចិន៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com