Connect with us

សម្តេច ហ៊ុន សែន ដាក់បញ្ជាឲ្យបិទឱសថស្ថានណាឆ្លៀតឱកាសលក់ម៉ាស់ឡើងថ្លៃ

មិនត្រឹមតែបិទមិនឲ្យរកស៊ីម៉ាស់ទេ តែនឹងឈានដល់ការបិទឱសថស្ថានលែងឲ្យរកស៊ីអស់មួយជីវិតតែម្តង បើសិនជារកឃើញថា ឱសថស្ថាននោះឆ្លៀតឱកាសលក់ម៉ាស់ឡើងថ្លៃ។ នេះជាការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីអញ្ជើញជួបគ្រូពេទ្យស្ម័គ្រចិត្ត ប្រមាណ៣០០នាក់ មុនចេញទៅព្យាបាល COVID-19។

សម្តេចបញ្ជាឲ្យក្រសួងសុខាភិបាលពិនិត្យមើល និងសិក្សាផ្លូវច្បាប់ អាចមានវិធានការរឹបអូសម៉ាស់ ហើយបិទឱសថស្ថានលែងឲ្យធ្វើអាជីវកម្មមួយជីវិតតែម្តង ដើម្បីឲ្យរាងចាល។ សម្តេចបានឲ្យក្រសួងសិក្សាមើលសិន តើមានប៉ុន្មានឱសថស្ថានឆ្លៀតឱកាសលក់ម៉ាស់ឡើងថ្លៃ៕

ប្រភព៖ Hellokrupet

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com