Connect with us

តារាបង្ហាញម៉ូតម្នាក់ត្រូវបានស្នើឱ្យដកចេញពីគេហទំព័របវរកញ្ញាដោយសារតែការប្រកាន់ពូជសាសន៍

អង់គ្លេស៖ មនុស្សជុំវិញពិភពលោកសុទ្ធតែបានដឹងហើយថា វីរុសកូវីដ១៩ បានកើតឡើងដំបូងនៅប្រទេសចិន និងបានរាតត្បាតទៅតាមបណ្តាប្រទេសនានារហូតបានសម្លា ប់មនុស្សអស់ជាច្រើនទៀតផង។ ស្របពេលដែលវីរុសនេះនៅមិនទាន់អាចគ្រប់គ្រងបាននៅឡើយ តារាបង្ហាញម៉ូតអង់គ្លេសម្នាក់ទទួលរងនូវការរិះគន់ជាខ្លាំងដោយសារតែនាងបានបង្ហោះសារស្អប់ខ្ពើមជនជាតិអាស៊ីនៅក្នុង Instagram story កាលពីពេលថ្មីៗនេះដោយសារនាងបានសរសេរពាក្យមិនសមរម្យជាច្រើនព្រមជាមួយនឹងពាក្យ “Chinese disease” ដែលត្រូវបានចាត់ទុកថាជាការប្រកាន់ពូជសាសន៍។ ពាក្យមិនល្អជាច្រើនដែលនាងបានបង្ហោះបានធ្វើឱ្យអ្នកនិយមលេង Instagram មានប្រតិកម្មជាខ្លាំង និងបានស្នើឱ្យដកចេញពីគេហទំព័រ Miss Midlands UK៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com