Connect with us

សម្ដេចតេជោ ស្នើឱ្យក្រសួងអប់រំ វែកមុខគ្រូបង្រៀនដែលចង់បើកបង្រៀនគួរ

ភ្នំពេញ៖ ទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានចេញវិធានការបន្ទាន់ឱ្យបិទសាលារៀននៅទូទាំងប្រទេសនាពេលកន្លងទៅក៏ដោយ ក៏នៅមានគ្រូបង្រៀនដែលមានបំណងបើកបង្រៀនគួរ ដែលនេះជាទង្វើប្រឆាំងនឹងវិធានការរបស់រាជរដ្ឋាភិបាល។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យក្រសួងអប់រំ និងភាគីពាក់ព័ន្ធ មានការស្វែងរកអត្តសញ្ញាណរបស់គ្រូបង្រៀនដែលគ្រោងបើកបង្រៀនគួរ អំឡុងការដាក់វិធានការមិនឱ្យមានការបង្រៀននៅតាមសាលារៀន ឬការបង្រៀនគួរឡើយ។ យ៉ាងណាមិញ សម្ដេចនាយករដ្ឋមន្ត្រី បានស្នើឱ្យអាណាព្យាបាល ឪពុកម្ដាយទាំងអស់ ត្រូវចូលរួមក្នុងការបង្រៀនកូនៗរបស់ពួកគាត់ នៅតាមផ្ទះរៀងៗខ្លួន ស្របពេលប្រទេសកម្ពុជា ជួបនូវបញ្ហាវីរុសកូវីដ១៩។

ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជាង ៣០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩៕

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com