ផ្អើលពេញមុខវិទ្យាល័យព្រះស៊ីសុវត្ថិ រឿងដកលោកនាយកសាលា ហើយយកសាលាមួយនេះដាក់ទៅជាសាលាឯកជនវិញ
ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយមិនសុខចិត្តពីលោកគ្រូអ្នកគ្រូនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ពេលឮដំណឹងថាត្រូវដកលោកនាយកវិទ្យាល័យព្រះស៊ីសុវត្ថិ មូល ស៊ុយហេងដោយគ្មានមូលហេតុ។
ជាក់ស្តែងមានលោកគ្រូអ្នកគ្រូ ១៤៧ អ្នកនៃវិទ្យាល័យដ៏ចាស់បុរាណមួយនេះបានប្តិតមេដៃតវ៉ាប្រឆាំងដាច់ខាតនូវការដកលោកនាយកគ្រប់គ្រងសាលាវិទ្យាល័យព្រះសុីសុវត្ថិ ។
ជាងនេះទៅទៀតការដកនេះ គឺដាក់បញ្ចូលវិទ្យាល័យព្រះស៊ីសុវត្ថិទៅជា សាលាជំនាន់ថ្មី ដែលហៅកាត់ NGS គឺប្រៀបដូចទៅនឹងសាលាឯកជនមួយកើតឡើងលើវិទ្យាល័យមួយនេះផងដែរ។
ខណៈពេលក៏ឃើញមានលោកគ្រូអ្នកគ្រូ នឹងសិស្សសានុសិស្សមកលើកផ្លាកដោយសរសេរមិនគាំទ្រនៅចំណាត់ការដែលដកលោកនាយកសាលា ចេញនោះទេ។
សិស្សម្នាក់បាននិយាយថា សាលាវិទ្យាល័យព្រះស៊ីសុវត្ថិ ជាសាលាដែលសល់ពីជំនាន់ព្រះបាទ សុីសុវត្ថិ មកម្ល៉េះមិនត្រូវយកសាលានេះអោយទៅជាសាលាឯកជននោះ។
សិស្សនិស្សិតដែលធ្លាប់រៀននៅសាលាបន្តថានៅតែបន្តការតវ៉ាបើសិនមិនមានការដោះស្រាយរឿងដកលោកគ្រូនាយក នឹងផ្ទេរសាលានេះទៅជាសាលាឯកជន៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍