Connect with us

វីង ផ្តល់ជូននូវការផ្ទេរប្រាក់ដោយឥតគិតថ្លៃ ដើម្បីគាំទ្រដល់អតិថិជនក្នុងអំឡុងពេលនៃការរីករាលដាលនៃ Covid-19

ភ្នំពេញ៖ ខណៈដែលកម្ពុជា កំពុងរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងការផ្ទុះនៃវីរុស COVID-19, ធនាគារឯកទេស វីង (ខេមប៊ូឌា) លីមីធីត សូមសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស បុគ្គលិកសុខាភិបាល ក៏ដូចជាអ្នករាល់គ្នា ដែលបានរួមចំណែកយ៉ាងសកម្ម នូវការការពារនូវសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ហើយប្រឹងប្រែងអស់លទ្ធភាពដើម្បីរក្សានូវភាពរីកចម្រើននៃខឿនសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងមូល។

ការជួយប្រជាជនកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះនៃវីរុស COVID-19 ប្រកបដោយប្រសិទ្ធភាព ធនាគារឯកទេស វីង ប្រកាសថា ប្រជាជនកម្ពុជាគ្រប់រូប អាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ដោយឥតគិតថ្លៃ តាមរយៈកម្មវិធីស្មាតហ្វូនវីង ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០តទៅ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានមានប្រសាសន៍បញ្ជាក់ថា៖ “សុខភាព និងសុវត្ថិភាពសហគមន៍ គឺជាអាទិភាពមួយរបស់យើង ដែលចាំបាច់ត្រូវគិតគូរ”។

លោកបន្តថា៖ “នៅពេលដែលកម្ពុជាជួបនូវស្ថានការណ៍ការផ្ទុះនៃវីរុស COVID-19 ធនាគារឯកទេស វីង បានចាត់វិធានការ និងគោលការណ៏ផ្សេងៗដើម្បីធានាថា សហគមន៍របស់យើងមានសុវត្ថិភាព។ យើងសង្ឃឹមថា សេវាកម្មមិនគិតថ្លៃ ជួយអតិថិជនវីងរាប់លាននាក់ ផ្ទេរប្រាក់ទៅឱ្យ មនុស្សជាទីស្រឡាញ់របស់ពួកគេ ក្នុងពេលមានវិបត្តិនេះ”។

គូសបញ្ជាក់ថា ក្រៅពីការជួយចំពោះប្រជាជនកម្ពុជាគ្រប់រូប អាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ដោយឥតគិតថ្លៃតាមរយៈកម្មវិធីស្មាតហ្វូនវីង ធនាគារឯកទេស វីង (ខេមប៊ូឌា) លីមីតធីត ក៏បានបរិច្ចាគទឹកប្រាក់ចំនួន ៥០០០ដុល្លារដល់ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅប្រកបការងារ និងសិក្សានៅកូរ៉េខាងត្បូង តាមរយៈស្ថានទូតកម្ពុជា ដើម្បីទិញម៉ាស និងទឹកលាងដៃក្នុងការការពារខ្លួនពីការីករាលដាលនៃមេរោគ Covid-19៕

អត្ថបទ៖ គន្ធ តារាវិឆ័យ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com