Connect with us

ក្រុមហ៊ុនអាកាសចរណ៍ថៃ ផ្អាកជើងហោះហើរមកកាន់កម្ពុជា

បាងកក៖ ក្រុមហ៊ុនអាកាសចរណ៍ថៃ ផ្អាកជើងហោះហើររបស់ខ្លួន មកកាន់កម្ពុជា ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី២៥ ខែមីនា។

ប្រភពដដែលបន្តថា ចាប់ពីថ្ងៃពុធ ទី២៥ ខែមីនានេះតទៅ ក្រុមហ៊ុនអាកាសចរណ៍ថៃ នឹងផ្អាកជើងហោះហើរទៅកាន់គោលដៅដូចជា៖ ហុងកុង តៃប៉ិ តូក្យូ អូសាកា ណាហ្គូយ៉ា សេអ៊ូល ភ្នំពេញ វៀងចន្ទន៍ ហូជីមិញ ហាណូយ យ៉ានហ្គន សិង្ហបុរី ហ្សាកាតា ដេនប៉ាសា គួនមិញ ស៊ែមិន ឈឹងទូ ប៉េកាំង សៀងហៃ ក្វាងចូវ ការ៉ាឈី កាតាម៉ាន់ឌូ ឡាហ័រ ដាកា អ៊ីស្លាម៉ាបាត និង កូឡុំបូ ។ ហើយចាប់ពីថ្ងៃសុក្រ សប្ដាហ៍នេះ ក្រុមហ៊ុនដដែល នឹងផ្អាកជើងហោះហើរទៅកាន់ទីក្រុង ប្រឺសបិន ស៊ីដនី ម៉ែលប៊ន និង ផឺត។

ក្រុមហ៊ុនអាកាសចរណ៍ថៃ បានផ្អាកជើងហោះហើរទាំងអស់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ក្រុមហ៊ុននេះ ក៏គ្រោងលុបជើងហោះហើរមួយចំនួនទៅកាន់ទ្វីបអឺរ៉ុបផងដែរ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០។ ការផ្អាកនេះ នឹងមានរយៈពេលរហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០៕

ប្រភព៖ Bangkok Post

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com