Connect with us

ក្រសួងទេសចរណ៍ ប្រកាសបិទអាជីវកម្មបៀរហ្កាឌិន នៅទូទាំងប្រទេសជាបណ្តោះអាសន្ន

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នេះ ក្រសួងទេសចរណ៍បានសម្រេចប្រកាសបិទអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្ន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ (Covid-19)។
ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ ណែនាំដល់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ឱ្យបិទអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី។
ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ (Covid-19) នេះ រដ្ឋាភិបាល បានប្រកាសបិទសាលារៀនគ្រប់កម្រិតទាំងរដ្ឋ និងឯកជន KTV រោងកុន រង្គសាល ក្លឹប និងអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្ន ខណៈកម្ពុជាមានករណីឆ្លងចំនួន ៩៣នាក់ នៅទូរទាំងប្រទេស។

សូមជម្រាបថា មនុស្ស ៦នាក់ក្នុងចំណោម ៩៣នាក់បានជាសះស្បើយពីជំងឺកូវីដ១៩ (Covid-19)
គិតត្រឹម ថ្ងៃទី២5 ខែមីនា ឆ្នាំ២០២០ ករណីវិជ្ជមានវីរុសកូវីដ១៩ (Covid-19) សរុបទាំងអស់មានចំនួន ៩៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៦នាក់ រួមមាន ជនជាតិចិន ១នាក់, អង់គ្លេស ១នាក់និងខ្មែរចំនួន ៤នាក់៕

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com