Connect with us

គ្រាន់តែ អ៊ុក សុវណ្ណារី ឌឺប៉ុណ្ណឹងសោះ ធឿន បូរី “ចង់លក់ផ្ទះចោល” ខ្លាចអីខ្លាចយ៉ាងនេះ!

ភ្នំពេញ៖ លើកនេះមិនមែនធម្មតានោះទេ តារាចម្រៀងវ័យក្មេងស្រស់សោភា អ៊ុក សុវណ្ណារី លេងចាស់ដៃតែម្តង មិនទុកឱ្យ ធឿន បូរី តមាត់មួយម៉ាត់បាននោះឡើយ រហូតដល់ថ្នាក់តារាចម្រៀងប្រុសតូច រូបរាងសង្ហាសំឡេងផ្អែម ធឿន បូរី “ចង់លក់ផ្ទះចោល” ដោយសារតែការឌឺដងរបស់ អ៊ុក សុវណ្ណារី ត្រង់ពាក្យថា មួយជ្រូក មួយទៀតតឿ គ្រាន់តែប៉ុណ្ណឹងសោះក៏ ធឿន បូរី ចង់បាក់ស្បាតទៅហើយ។

ក្នុងឆ្នាំ២០២០នេះ តារាចម្រៀងទាំងពីរដួង ប្អូនស្រី អ៊ុក សុវណ្ណារី បានចាប់ដៃគូជាមួយ ប្អូនប្រុស ធឿន បូរី ម្តងទៀត ដោយបានចេញនៅបទចម្រៀងថ្មី គឺបទ “ចង់លក់ផ្ទះចោល” របស់ផលិតកម្ម “ហ្គាឡាក់ស៊ី” ហើយក៏ជាបទចម្រៀងបែបកំប្លុកកំប្លែងផងដែរ។ ប្រិយមិត្តទស្សនាហើយចង់តែសើច រាល់កាយវិការរបស់តារាចម្រៀងទាំងពីរដួងនេះ ទោះបីជាគាត់មានវ័យក្មេងក៏ដោយ ក៏ការសម្តែងរបស់គាត់ មិនចាញ់រៀមច្បងប៉ុន្មាននោះទេ។

មិនត្រឹមតែប៉ុណ្ណោះទេ ប្អូនស្រី អ៊ុក សុវណ្ណារី និង ប្អូនប្រុស ធឿន បូរី ក៏បានបរិច្ចាគថវិកាបន្តិចបន្តួចជួយដល់រដ្ឋាភិបាលផងដែរ ដើម្បីទប់ស្កាត់នៅការរីករាលដាលមេរោគឆ្លង វីរុសកូវីដ១៩។ ទោះបីជាថវិកានេះ តិចតួចក៏ដោយ ក៏នេះជាទឹកចិត្តរបស់ប្អូនទាំងពីរដែរ។ ប្អូនស្រី អ៊ុក សុវណ្ណារី និង ប្អូនប្រុស ធឿន បូរី ក៏បានត្រៀមបទចម្រៀងថ្មីៗបន្ថែមទៀត សម្រាប់បំពេរអារម្មណ៍ប្រិយមិត្តផងដែរ៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com