Connect with us

មកដឹងតំបន់ដាច់ភ្លើងព្រឹកទល់ល្ងាច នៅភ្នំពេញ-កណ្ដាល-កំពង់ស្ពឺ ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់អាទិត្យសប្ដាហ៍នេះ

ភ្នំពេញ៖ អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គត់អគ្គិសនី នៅតាមតំបន់មួយចំនួននៅរាជធានីភ្នំពេញ តំបន់មួយចំនួននៅខេត្តកណ្ដាល និងតំបន់មួយចំនួននៅខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ អាទិត្យ ទី២៦ ដល់ ២៩ ខែមីនា ឆ្នាំ២០២០។ តំបន់ដែលប៉ះពាល់មានដូចខាងក្រោម៖

ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ ផ្អាកផ្គត់ផ្គង់អគ្គិសនីចាប់ពីម៉ោង ៩ព្រឹកដល់ ៥ល្ងាច នៅសង្កាត់ ព្រែកប្រា អូរឫស្សីទី៣ គោកឃ្លាង និងសង្កាត់ ភ្នំពេញថ្មី ក្នុងរាជធានីភ្នំពេញ។

ថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០ ផ្អាកការផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង ៩ព្រឹកដល់ ៥ល្ងាច នៅសង្កាត់ ផ្សារដើមថ្កូវ គោកឃ្លាង ស្រះចក ព្រែកលៀប ភ្នំពេញថ្មី កាកាបទី១ កាកាបទី២ ត្រពាំងក្រសាំង ស្នោរ កំបូល និងសង្កាត់ កន្ទោក ក្នុងរាជធានីភ្នំពេញ។

ថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០ ផ្អាកផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង ៩ព្រឹកដល់ ៥ល្ងាច នៅសង្កាត់ ក្រាំងធ្នង់ កាកាបទី១ បឹងកក់ទី២ ជ្រោយចង្វារ ច្រាំងចំរេះទី១ ច្រាំងចំរេះទី២ និងសង្កាត់ ស្វាយប៉ាក ក្នុងរាជធានីភ្នំពេញ។

ថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០ ផ្អាកការផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង ៩ព្រឹកដល់ ៩ល្ងាច នៅសង្កាត់ បឹងរាំង ស្ទឹងមានជ័យទី៣ ដង្កោ ចោមចៅទី១ ចោមចៅទី២ ស្ទឹងមានជ័យទី២ អូរបែកក្អម និងសង្កាត់ កាកាបទី១ ក្នុងរាជធានីភ្នំពេញ ព្រមទាំង ឃុំ ពើក ព្រៃព្រួច លំហាច និងឃុំ ដំណាក់អំពិល ក្នុងខេត្តកណ្ដាល និង ស្រុកសំរោងទង ស្រុកគងពិសី ក្នុងខេត្តកំពង់ស្ពឺ៕

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com