Connect with us

រជ្ជទាយាទ នៃម្ចាស់ក្សត្រីអង់គ្លេសអេលីហ្សាបេត ធ្វើតេស្តវិជ្ជមានកូវីដ១៩

អង់គ្លេស៖ ព្រះអង្គម្ចាស់ Charles ដែលជាស្ដេចនៃប្រទេសវែល និងជារជ្ជទាយាទស្នងរាជបល្ល័ង្កនៃចក្រភពអង់គ្លេស ត្រូវបានធ្វើតេស្តរកឃើញ វិជ្ជមាន វីរុសកូវីដ១៩ ឬ វីរុសកូរ៉ូណាប្រភេទថ្មី។ នេះបើយោងតាមសារព័តមាន Al Jazeera បានចុះផ្សាយ កាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។

យោងតាមការបញ្ជាក់ពីអ្នកនាំពាក្យព្រះរាជវាំង ព្រះអង្គម្ចាស់ Charles ដែលមានព្រះជន្ម ៧១ព្រះវស្សា បានអាការៈមិនធ្ងន់ធ្ងរនោះទេ និងមានព្រះរាជសុខភាពធម្មតានៅឡើយ ហើយបច្ចុប្បន្ន ទ្រង់បានគង់នៅដាច់ដោយឡែក នៅក្នុងព្រះរាជដំណាក់មួយ នៅឯប្រទេសស្កុតឡែន។ រីង មហេសីរបស់ទ្រង់ Camilla ត្រូវបានធ្វើតេស្ត រកឃើញ អវិជ្ជមាន វីរុសកូវីដ១៩ ប៉ុន្តែ ទ្រង់ ក៏កំពុងគង់នៅដោយឡែកផងដែរ។

ម្ចាស់ក្សត្រី អេលីហ្សាបេត ត្រូវបានឃើញគង់នៅក្បែររាជបុត្រារបស់ទ្រង់ កាលពីប៉ុន្មានថ្ងៃមុន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។

យោងតាមសេចក្ដីប្រកាសរបស់ព្រះរាជវាំង Buckingham ម្ចាស់ក្សត្រី អេលីហ្សាបេត មានព្រះរាជសុខភាពល្អ។ ទ្រង់បានជួបព្រះអង្គម្ចាស់ Charles កាលពីថ្ងៃទី១២ ខែមីនា៕

ប្រភព៖ Al Jazeera

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com