Connect with us

ដើររកទិញស៊ុតមាន់គ្រប់កន្លែងមិនមាន តួអង្គមនុស្សពីងពាង Tom Holland សម្រេចចិត្តទិញមាន់ទាំងរស់ទុកភ្ញាស់ស៊ុតខ្លួនឯងតែម្តង

កម្សាន្ត៖ ភាពភ័យខ្លាចនៃការដាច់ស្បៀងដោយសារវីរុសកូវីដ១៩បានធ្វើឱ្យមនុស្សជាច្រើនដណ្តើមគ្នាទិញទំនិញដើម្បីស្តុកទុក ជាក់ស្តែងនៅបរទេស អង្ករ ក្រដាសជូតមាត់ ក្រដាសអនាម័យ និងស៊ុតគឺជាទំនិញដែលគ្រប់គ្នាដណ្តើមគ្នាទិញរហូតដល់បង្កើតជាជម្លោះនៅក្នុងផ្សារទំនើបទៀតផង។ ថ្មីៗនេះ តារាសម្តែងអង់គ្លេស វ័យ២៣ ឆ្នាំដែលធ្លាប់សម្តែងជាតួអង្គមនុស្សពីងពាងលោក Tom Holland បានបង្ហញពីភាពទទេរស្អាតនៃទំនិញនៅផ្សារទំនើប ជាពិសេសនៅពេលដែលលោកស្វែងរកស៊ុតមាន់នោះក៏គ្មានសូម្បីតែ ១ គ្រាប់។

ដើម្បីដោះស្រាយនូវបញ្ហានេះ Tom ក៏មានគំនិតទិញមាន់ទាំងរស់ដើម្បីទុកភ្ញាស់ស៊ុតដោយខ្លួនឯងចំនួន ៣ ក្បាល និងបានចែកចាយវីដេអូខ្លីនៅក្នុង Instagram របស់ខ្លួនទៅកាន់អ្នកគាំទ្រទៀតផង៕

ប្រភព៖ goodyfeed
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com