Connect with us

តោះ! ទស្សនាគំនូរជីវចលរឿង “ដំណើរកម្សាន្តក្នុងក្តីស្រមៃ” វគ្គ ២ ដើម្បីរំឭកអនុស្សាវរីយ៍កាលពីក្មេងទាំងអស់គ្នា

កម្សាន្ត៖ គំនូរជីវចលរឿង “ដំណើរកម្សាន្តក្នុងក្តីស្រមៃ” បានចាក់បញ្ចាំងភាគ ០១ លើកញ្ចក់ទូរទស្សន៍ Mytv រួចមកហើយដែលសាច់រឿងបាននិយាយទាក់ទងទៅនឹង Aoi មានធម្មជាតិមិនចូលចិត្តចេញក្រៅផ្ទះ និងខ្លាចខ្ពស់ រីឯ Hinata ដែលជាមិត្តភ័ក្តិរាប់អានគ្នាតាំងពីតូចមក បែរជាមានចរិតផ្ទុយគ្នាស្រឡះដោយសារ Hinata ចូលចិត្តដើរកម្សាន្ត ឡើងភ្នំ។

ចូលមកដល់វគ្គ ២ នេះវិញ អ្នកទាំង ២ បានរៀបចំដំណើរឡើងភ្នំហ្វូជី និងភ្នំល្បីៗដទៃទៀតដើម្បីមើលថ្ងៃរះជាមួយគ្នាដូចកាលដែលអ្នកទាំង ២ ធ្លាប់ធ្វើកាលពីក្មេង។

ដូចនេះកុំភ្លេចរង់ចាំទស្សនា វគ្គ២ ដែលនឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូទស្សន៍ Mytv តែមួយគត់ ចាប់ពីថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង ៥:៣០ នាទីល្ងាច៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com