Connect with us

ទោះបីជាត្រូវគេមើលដឹងពីទំនាក់ទំនងលើសពីមិត្តភក្តិយ៉ាងណាក៏ ចាដេត និង Stella នៅតែមាត់រឹងថារាប់អានត្រឹមមិត្តភក្តិ

កម្សាន្ត៖ តារាសម្តែងវ័យក្មេងស្រស់សង្ហា ចាដេត ដែលយុវវ័យជាច្រើនបានស្គាល់ហើយថាជាតួអង្គ ដេវីត ក្នុងរឿង កំណត់ហេតុស្នេហ៍ ដែលចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ Mytv រៀងរាល់ថ្ងៃសុក្រនោះ កំពុងទទួលបានប្រជាប្រិយភាពខ្លាំង ក្នុងសាច់រឿងសម្តែងជាតួប្រុសស្អាតប្រចាំសាលាដែលមានមនុស្សស្រីជាច្រើនធ្លាក់ក្នុងអន្លង់ស្នេហ៍សូម្បីតែគ្រូបង្រៀន។

ជាក់ស្តែងសូម្បីតែនៅក្រៅសាច់រឿងក៏កម្លោះសង្ហា ចាដេត មានមន្តស្នេហ៍មិនណយដែរ ប៉ុន្តែរឿងដែលកំពុងក្តៅគគុកក្នុងស្រទាប់មិត្តយុវវ័យឱ្យមានភាពងឿងឆ្ងល់ជាច្រើនទៅលើទំនាក់ទំនងរបស់លោកជាមួយស្រីស្អាតមុខដូចកូនកាត់កញ្ញា Stella ខ្លាំង។ នៅពេលដែលអ្នកគាំទ្រសួរពីទំនាក់ទំនង អ្នកទាំង ២ បានបដិសេធរៀងខ្លួនថារាប់អានគ្នាត្រឹមមិត្តធម្មតាប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែង Stella បានដាក់រូប ចាដេត នៅលើអេក្រង់ទូរទស្សន៍ ព្រមទាំងច្រឡំមាត់ប្រើពាក្យ “អូន” នៅក្នុង Live ក្នុងគណនីយ Instagram ដែលអ្នកទាំង ២ បាន Live រួមគ្នាទៀតផង។

ទោះជាយ៉ាងណា អ្នកទាំង ២ នៅតែមិនព្រមទទួលស្គាល់រៀងខ្លួន ស្របពេលនោះដែរក៏មានអ្នកគាំទ្រជាច្រើនជំរុញឱ្យអ្នកទាំង ២ ស្រលាញ់គ្នា ហើយក៏មានមនុស្សមិនតិចឡើយដែលបាននិយាយថា តារាក្នុងដួងចិត្តទាំង ២ រូបនេះពិតជាសក្តិសមជាគូស្នេហ៍ក្នុងស្រទាប់យុវវ័យជាខ្លាំង៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com