Connect with us

“សង្គ្រាមកូវីដ១៩” សរសេរដោយស្ត្រីជនជាតិខ្មែររស់នៅប្រទេសជប៉ុន អត្ថន័យចាក់ដោតទៅនឹងពិភពលោកកំពុងប្រឈមនាពេលបច្ចុប្បន្ន

ជប៉ុន៖ មនុស្សទូទាំងពិភពលោកកំពុងតែវីវក់ជាមួយនឹងវីរុសកូវីដ១៩ ដែលបានធ្វើឱ្យវិស័យសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងគំហុក និងបានឆក់យកជីវិតមនុស្សអស់រាប់ម៉ឺននាក់ក្នុងរយៈពេលដ៏ខ្លី។ វីរុសដកូវីដដែលចាប់ផ្តើមកើតឡើងដំបូងគេនៅប្រទេសចិនតាំងពីខែធ្នូ ឆ្នាំ២០១៩ មកម្ល៉េះនៅមិនទាន់អាចទប់ស្កាត់បាននៅឡើយជាហេតុធ្វើឱ្យមនុស្សបានបាត់ បង់ជី វិតជារៀងរាល់ថ្ងៃ ដូចនេះប្រសិនជាមិនមានការចាំបាច់គ្រប់គ្នាត្រូវសំងំនៅក្នុងផ្ទះដើម្បីសុវត្ថិភាពទប់ស្កាត់ការរីករាលដាលកាន់តែខ្លាំងជាហេតុធ្វើឱ្យតាមដងផ្លូវនៅតាមបណ្តាប្រទេសជាច្រើនមានភាពស្ងាត់ច្រងំ។

ដោយសារតែពិភពលោកកាន់តែធ្លាក់ក្នុងសភាពដុនដាបបែបនេះ ថ្មីៗនេះក៏មានជនជាតិខ្មែររស់នៅទីក្រុង Shinjuku ប្រទេសជប៉ុន មានគណនីយបណ្តាញសង្គមឈ្មោះ Navie Mizushima បានសរសេរបទចម្រៀងមួយដែលមានអត្ថន័យចាក់ដោតទាក់ទងនឹងវីរុសកូវីដនេះជាខ្លាំង បទចម្រៀង “សង្គ្រាមកូវីដ១៩” ដែលយកលំនាំតាមបទ Solenzara របស់លោក Enrico Macias និពន្ធឆ្នាំ ១៩៦៦ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គម។

“សង្គ្រាមកូវីដ១៩” ដែលមានអត្ថន័យរៀបរាប់ពីពិភពលោកកំពុងតែសោកសៅជាមួយនឹងសង្គ្រាមមិនបង្ហូរឈាម តែជាសង្គ្រាមងងឹតមើលមិនឃើញប៉ុន្តែមានឥទ្ធិពលអាចឆក់យកជីវិតបានយ៉ាងផុយដោយមិនប្រកាន់ជាតិសាសន៍ឡើយ។ ចង់ដឹងថាចម្រៀងដែលបាននិពន្ធ និងច្រៀងពីប្រទេសជប៉ុនមកនោះមានអត្ថន័យ និងពិរោះយ៉ាងណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

ប្រភពFB៖ Navie Mizushima
អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com