Connect with us

កីឡាករ Bayern Munich និង Borussia Dortmund កាត់បន្ថយប្រាក់ខែ អំឡុងពេលកូរ៉ូណាវីរុស

អាល្លឺម៉ង់÷ កីឡាករ និងអ្នកគ្រប់គ្រងនៅក្លិប Bayern Munich និង Borussia Dortmund បានព្រមព្រៀងគ្នាដើម្បីកាត់បន្ថយប្រាក់ខែបណ្តោះអាសន្ន។

ក្លិបយក្សអាល្លឺម៉ង់ទាំងពីរ បាននិយាយថា ការផ្លាស់ប្តូរនេះ គឺដើម្បីជួយសមាជិកផ្សេងទៀតនៅក្នុងក្លិបលើផ្នែកហិរញ្ញវត្ថុ អំឡុងពេលកូរ៉ូណាវីរុស។ កីឡាកររបស់ Bayern នឹងធ្វើការកាត់បន្ថយប្រាក់ខែ ២០% ខណៈដែលកីឡាករ Dortmund ក៏កាត់បន្ថយប្រាក់ខែរបស់ពួកគេផងដែរ ។ កីឡាកររបស់ក្លិប Borussia Monchengladbach ជាកីឡាករដែលកាត់បន្ថយប្រាក់ខែដំបូងគេនៅក្នុងប្រទេសអាល្លឺម៉ង់។

គួរបញ្ជាក់ផងដែរថា មិនមានការប្រកួតពាន Bundesliga ចាប់តាំងពីថ្ងៃទី ៨ ខែមីនា ដោយសារការរីករាលដាលនៃកូរ៉ូណាវីរុស ខណៈដែលកាលពីម្សិលមិញអាជ្ញាធរអាល្លឺម៉ង់បានប្រកាសថា មានករណីឆ្លងចំនួន ៣១.៥៥៤ ករណី និង ១៤៩ នាក់បានស្លាប់៕

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com