Connect with us

Pedro មិនទាន់គិតអំពីអនាគតទេ ខណៈជិតផុតកុងត្រាជាមួយ Chelsea

អង់គ្លេស÷ Pedro អាចនឹងផុតកុងត្រាជាមួយ Chelsea ក្នុងពេលឆាប់ៗនេះ ប៉ុន្តែរូបគេបានអះអាងថា គេមិនឈប់គិតអំពីអនាគតរបស់ខ្លួនឡើយ។

កីឡាករវ័យ ៣២ ឆ្នាំរូបនេះ បាននិយាយាថា “ខ្ញុំនឹងបញ្ចប់កិច្ចសន្យា ប៉ុន្តែពេលនេះ វាមិនមែនជារឿងសំខាន់បំផុតទេ ហើយខ្ញុំក៏មិនបានឈប់គិតពីវាដែរ។ អ្វីដែលត្រូវធ្វើជាមួយអនាគតរបស់ខ្ញុំនឹងមកដល់ ប៉ុន្តែពេលនេះ អ្នកមិនដឹងថា ពេលណាអ្នកត្រូវហ្វឹកហាត់ម្តងទៀតទេ”។

កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បានបរិច្ចាគអេក្រង់ការពារចំនួន ៣,០០០ សម្រាប់មន្ទីរពេទ្យនៅក្នុងប្រទេសកំណើតរបស់ខ្លួនដែលជាកន្លែងមួយដែលរងគ្រោះធ្ងន់ធ្ងរបំផុត ដោយសារកូរ៉ូណាវីរុស។

គួរបញ្ជាក់ផងដែថា Pedro ដែលបានផ្លាស់ទៅលេងនៅ Stamford Bridge កាលពីឆ្នាំ ២០១៥ ដែលទើបតែលេងបាន ៩ ប្រកួតប៉ុណ្ណោះនៅ Premier League ក្នុងរដូវកាលនេះ៕

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com