Connect with us

សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ សន្យាផ្តល់ប្រាក់ ៥០០ លានអឺរ៉ូ ដើម្បីជួយដល់ក្លិបកំពុងជួបការលំបាក

អេស្ប៉ាញ÷ សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) នឹងផ្ដល់មូលនិធិមួយចំនួន ៥០០លានអឺរ៉ូ (៤៥៧ លានផោន) សម្រាប់ជួយក្លិបដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ ចំពេលការរាតត្បាតពីកូរ៉ូណាវីរុស។

ថវិកានេះ នឹងជួយដល់ក្លិបដែលមិនអាចទាមទារមកវិញនូវសិទ្ធិទូរទស្សន៍ដែលបាត់បង់ពីអំឡុងពេលដែលការប្រកួតមិនត្រូវបានលេង។ វានឹងត្រូវសងក្នុងរយៈពេលប្រាំឆ្នាំ។ លើសពីនេះ RFEF ក៏បានសន្យាផ្តល់ប្រាក់កម្ចីចំនួន ៤ លានអឺរ៉ូ (៣,៧ លានផោន) ដល់ក្រុមកីឡាករបុរស និងស្ត្រីអាជីព។

គួរបញ្ជាក់ផងដែរថា ចំនួនអ្នកស្លាប់នៅអេស្ប៉ាញ ដោយសារកូរ៉ូណាវីរុស វ៉ាដាច់ប្រទេសចិន ដោយកើនឡើងពី ៧៣៨ នាក់ដល់ ៣.៤៣៤ នាក់កាលពីថ្ងៃពុធ នេះធ្វើឱ្យប្រទេសអេស្ប៉ាញឈរនៅលំដាប់ទី ២ នៅលើពិភពលោក បន្ទាប់ពីប្រទេសអ៊ីតាលីដែលមានអ្នកស្លាប់ចំនួន ៦.៨២០ នាក់៕

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com