Connect with us

កូវីដ១៩ ឆ្លងលើនាវិក នៃនាវាកងទ័ពជើងទឹកអាមេរិក នៅមហាសមុទ្រប៉ាស៊ីហ្វិក

បរទេស៖ នាវិកចំនួន ៣រូប នៅលើនាវានៃទ័ពជើងទឹកអាមេរិក USS Theodore Roosevelt ត្រូវបានរកឃើញ មានផ្ទុកវីរុសកូវីដ១៩ ធ្វើឱ្យនេះជាការករណីដំបូងដែលឆ្លងនៅលើនាវាជើងទឹក។ នេះបើយោងតាមសារព័ត៌មាន Forbes បានចុះផ្សាយនាពេលថ្មីៗនេះ។

មនុស្ស ៣នាក់ ដែលផ្ទុកវីរុសកូវីដ១៩ លើនាវា USS Theodore Roosevelt ដែលមានផ្ទុកនាវិកប្រមាណ ៥០០០នាក់ ត្រូវបានដាក់ឱ្យនៅឯកោ ដើម្បីការពារការចម្លងទៅកាន់អ្នកដទៃ ដែលស្ថិតនៅលើនាវា។ នាវា នឹងបន្តបេសកកកម្មរបស់ខ្លួន នៅលើមហាសមុទ្រប៉ាស៊ីហ្វិក ដោយមិនមានការតម្រូវឱ្យចូលចតនោះទេ។

សូមជម្រាបថា ករណីអ្នកផ្ទុកវីរុសកូវីដ១៩ លើនាវាចម្បាំងអាមេរិក មានចំនួន ៨៦ករណី។ នាវាដែលចាកចេញពីកំពង់ផែ តម្រូវឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដោយមិនអាចទម្លាក់យុថ្កា នៅកំពង់ផែដទៃបានឡើយ៕

ប្រភព៖ Forbes

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com