Connect with us

ម៉ាឡេស៊ីយកយន្តហោះពិសេសមកដឹកពលរដ្ឋខ្លួន ១១១ នាក់ ជាប់គាំងនៅកម្ពុជា

រដ្ឋមន្ត្រីក្រសួងការបរទេសឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជាបានអនុញ្ញាតឲ្យប្រទេសម៉ាឡេស៊ី បញ្ជូនយន្តហោះពិសេសមួយគ្រឿងមកដឹកពលរដ្ឋខ្លួនចំនួន ១១១ នាក់ចេញពីកម្ពុជា ព្រោះគ្មានជើងហោះហើរ។
ក្នុងសេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជាក៏បានស្នើសុំខាងម៉ាឡេស៊ី ឲ្យជួយដឹកពលរដ្ឋកម្ពុជា ៦ នាក់ពីប្រទេសម៉ាឡេស៊ីវិញ តាមរយៈយន្តហោះពិសេសនេះផងដែរ។

បើតាមឯកឧត្តម ប្រាក់ សុខុន បានបន្ថែមក្នុងសេចក្ដីប្រកាសនោះទៀតថា ពលរដ្ឋខ្មែរទាំង ៦ នាក់នោះ ពេលបានមកដល់កម្ពុជាវិញ នឹងត្រូវបញ្ជូនទៅពិនិត្យសុខភាពភ្លាមៗនៅមន្ទីរពេទ្យចាក់អង្រែ ដើម្បីធានាសុវត្ថិភាព និងបញ្ជាក់ថាគ្មានផ្ទុក COVID-19៕

ប្រភព៖ Hellokrupet

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com