Connect with us

សេវារថយន្តក្រុងថៃ-កម្ពុជា ត្រូវបានផ្អាកជាបណ្ដោះអាសន្ន

ថៃ៖ ក្រុមហ៊ុនដឹកជញ្ជូនរដ្ឋថៃ បានផ្អាកសេវារថយន្តក្រុងរបស់ខ្លួន ជាមួយប្រទេសឡាវ និងកម្ពុជា ហើយនឹងជូនដំណឹងចំពោះការដំណើរការឡើងវិញ នៅពេលស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាល។

ក្រុមហ៊ុន The Transport Co បានចេញសេចក្ដីប្រកាសថា ប្រទេសឡាវ និងកម្ពុជា បានបិទព្រំដែន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩។ ក្រុមហ៊ុននេះ មានខ្សែរថយន្តក្រុងដែលតភ្ជាប់ជាមួយប្រទេសឡាវ និងកម្ពុជា ចំនួន ១៥ខ្សែ។

សម្រាប់សេវាដឹកជញ្ជូនក្នុងស្រុក ក្រុមហ៊ុននេះ បានរឹតបន្តឹងដោយ តម្រូវឱ្យបុគ្គលិកទាំងអស់ ព្រមទាំងអ្នកដំណើរ ពាក់ម៉ាស ចាប់ពីដើរចូលក្នុងចំណតរថយន្តក្រុង រហូតដល់ពេលចាកចេញពីចំណតរថយន្តក្រុង ទៅតាមគោលដៅរបស់ពួកគេ។ មិនតែប៉ុណ្ណោះ អ្នកដំណើរនឹងត្រូវបានស្កេនកម្ដៅក្នុងខ្លួន បើលើសពី ៣៧,៥អង្សា មិនត្រូវអនុញ្ញាតឱ្យធ្វើដំណើរឡើយ៕

ប្រភព៖ Bangkok Post

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com