Connect with us

ល្បិចប្រើដោយអាគម ប្រមូលផ្តុំដោយធាតុទាំងបួន សង្គ្រាមក្នុងផ្លូវងងឹត បង្កើតជាសាច់រឿងដ៏ល្អឯកសម្រាប់ឆ្នាំ២០២០ រឿង “ធាតុប្រល័យធាតុ”

ភ្នំពេញ៖ ក្នុងឆ្នាំ២០២០នេះ អ្វីដែលធ្វើឱ្យប្រិយមិត្តអ្នកទស្សនាកាន់តែជក់ចិត្តជាងនេះ បានមកដល់ស្ថានីយទូរទស្សន៍ CTN កំពូលខ្សែភាពយន្តភាគថៃដ៏ល្អឯក ដែលទស្សនាហើយពិតជាមិនខកបំណងនោះឡើយ ជាមួយរឿង “ធាតុប្រល័យធាតុ” គ្រប់ឈុតឆាកពោពេញទៅដោយការព្យាបាទ សងសឹក បែបមន្តអាគម ប្រមូលផ្តុំដោយធាតុទាំងបួន បង្កើតជាអភិនីហារ ការសម្លាប់គ្នាបែបផ្លូវងងឹត ក្លាយជាសំណុំរឿងដ៏ស្មុគស្មាញ បង្កើតឱ្យមានភាពភ័យខ្លាចសម្រាប់មនុស្សគ្រប់គ្នា។

ខ្សែភាពយន្តភាគថៃរឿង “ធាតុប្រល័យធាតុ” មានការចូលរួមសម្តែងដោយតារាល្បីប្រចាំប្រទេសថៃ បានចាប់ដៃគូគ្នាសំដែង អមជាមួយការសំដែងដ៏ប៉ិនប្រសប់ ទាំងទឹកមុខ ទាំងកាយវិការ បានធ្វើឱ្យសាច់រឿងមួយនេះកាន់តែជក់ចិត្ត។ ទស្សនិកជនប្រាកដជាចង់ដឹងថា តើការប្រើមន្តអាគម ផ្សំដោយធាតុទាំងបួន អាចសម្លាប់បានដោយរបៀបណា? វាមិនងាយនោះទេបើសិនជាអ្នកមិនចេះ ហើយបើមិនជឿសូមកុំប្រមាថ។

ស្ថានីយទូរទស្សន៍ CTN នឹងធ្វើការចាក់ផ្សាយនូវខ្សែភាពយន្តភាគថៃរឿង “ធាតុប្រល័យធាតុ” នៅក្នុងពេលឆាប់ៗនេះ។ សូមកុំភ្លេចចូលទស្សនាទាំងអស់គ្នា ធានាថាប្រាកដជាជក់ចិត្ត៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com