Connect with us

មហាសេដ្ឋី Jack Ma ចូលរួមបរិច្ចាគសម្ភារដ៏សន្ធឹកសន្ធាប់ទៅដល់ប្រទេសជាច្រើន

ប្រទេសចិន៖ សហស្ថាបនិកប្រព័ន្ធលក់ទំនិញអនឡាញយក្ស alibaba លោក Jack Ma ដែលជាមហាសេដ្ឋីរបស់ចិនបានចូលរួមបរិច្ចាគម៉ាសចំនួន ២ លានម៉ាស ឧបករណ៍សម្រាប់តេស្តរកមេរោគចំនួន ៤០០,០០០ និងបំពង់អុកស៊ីសែនចំនួន ១០៤ សម្រាប់បណ្តារដ្ឋចំនួន ២៤ នៅសហរដ្ឋអាមេរិក ដែលនឹងត្រូវដឹកជញ្ជូនឱ្យបានឆាប់រហ័សបំផុត។

រីឯថ្មីៗនេះ សហស្ថានិក Alibaba រូបនេះ ក៏នឹងត្រៀមបរិច្ចាគម៉ាសចំនួន ១,៨ លានម៉ាស ឧបករណ៍តេស្តមេរោគចំនួន ២១០,០០ និងសម្លៀកបំពាក់សុវត្ថិភាពចំនួន ៣៦,០០០ ឈុតសម្រាប់ប្រទេសក្រីក្រនៅប៉ែកអាស៊ី។

យោងតាមសារព័ត៌មាន South China Morning Post បានបញ្ជាក់ថា ម៉ាសចំនួន ២ លានម៉ាស ឧបករណ៍តេស្តមេរោគចំនួន ១៥០,០០០ សម្លៀកបំពាក់សុវត្ថិភាពចំនួន ២០,០០០ កំពុងបញ្ជូនទៅប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងប្រទេសថៃ។ បន្ថែមពីនេះផងដែរ លោកក៏បានសន្យានឹងបញ្ជូនម៉ាសចំនួន ១០០,០០០ ឧបករណ៍តេស្តមេរោគចំនួន ២០,០០០ និងសម្លៀកបំពាក់សុវត្ថិភាពចំនួន ១,០០០ ឈុតទៅកាន់រដ្ឋចំនួន ៥៤ នាប្រទេសអាហ្វ្រិកផងដែរ៕

ប្រភព៖ SCMP

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com