Connect with us

លោកស្រី ជូលី បន្តជួយដល់កុមារកម្ពុជា និងប្រទេសមួយចំនួន អំឡុងវិបត្តិកូវីដ១៩

បរទេស៖ ថ្មីៗនេះ លោកស្រី អេនជេលីណា ជូលី បានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនចំនួន ១លានដុល្លារអាមេរិក ដើម្បីជួយផ្ដល់អាហារដល់កុមារ ដែលពឹងផ្អែកលើរបបអាហាររបស់សាលារៀន នេះបើយោងតាមសេចក្ដីថ្លែងការណ៍មួយរបស់លោកស្រី ដែលចេញផ្សាយពេលថ្មីៗនេះ។

លោកស្រី ជូលី ដែលបានសម្ដែងក្នុងខ្សែភាពយន្ត “Maleficent” បានរៀបរាប់ក្នុងសេចក្ដីថ្លែងការណ៍ថា កុមារជាង១ពាន់លាននាក់ បានផ្អាកការសិក្សា ដោយសារតែបញ្ហាវីរុសកូវីដ១៩ ខណៈកុមារជាច្រើន បានពឹងផ្អែកលើការថែទាំ និងអាហារូបត្ថម្ភ ដែលពួកគេទទួលបានពីសាលារៀន។

លោក Billy Shore ស្ថាបនិករបស់អង្គការ Share Our Strength ដែលបានផ្ដួចផ្ដើមបង្កើតមូលនិធិ No Kid Hungry បានឱ្យដឹងថា លោកស្រី ជូលី មិនត្រឹមតែជួយដល់អ្នកដែលរងផលប៉ះពាល់ដោយសារវីរុសកូវដី១៩នោះទេ ប៉ុន្តែលោកស្រីថែមទាំង ផ្ដល់ការគាំទ្រដល់សាលារៀន នៅក្នុងប្រទេសកម្ពុជា ហ្វាហ្គានីស្ថាន កេនយ៉ា និង ណាមីប៊ី អំឡុងវិបត្តិកូវីដ១៩ ដែលលោកស្រីជាម្ចាស់ជំនួយ។

សូមជម្រាបថា លោកស្រី ជូលី ជាម្ចាស់ជំនួយនៅសាលារៀនចំនួន ១០ នៅកម្ពុជា តាមរយៈមូលនិធិ Maddox Jolie Pitt ។ លោកស្រី ក៏ផ្ដល់ជំនួយដល់សាលាឈ្មោះ Angelina Jolie សម្រាប់កុមារី នៅប្រទេសកេនយ៉ា និងសាលារៀនពីរទៀត សម្រាប់កុមារី នៅប្រទេសអាហ្វហ្គានីស្ថានផងដែរ។

គួរបញ្ជាក់ថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យសាលារៀនទូទាំងប្រទេស ឈប់សម្រាកវិស្សមកាលតូច មុនកាលកំណត់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩៕

ប្រភព៖ film-news.co.uk

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com