Connect with us

កម្មវិធីដ៏ល្បីរបស់ហុល្លង់ បានមកថតនៅកម្ពុជា ដើម្បីផ្សព្វផ្សាយទៅឆាកអន្តរជាតិ

ភ្នំពេញ៖ កម្មវិធីដ៏ល្បីល្បាញ “Ellie on Patrol” ដែលសម្ដែងដោយស្ត្រីជនជាតិហុល្លង់ ឈ្មោះ Ellie Lust បានមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដើម្បីផ្ដិតយកនូវសកម្មភាពរបស់កងកម្លាំងសមត្ថកិច្ច និងចូលរួមជាមួយប្រតិបត្តិការពន្លត់អគ្គិភ័យ ការជួយសម្រួលចរាចរណ៍ ជាដើម នៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗកន្លងទៅ។

លោកស្រី Ellie Lust គឺជាតារាទូរទស្សន៍របស់ហុល្លង់ ដែលធ្លាប់បម្រើការជាប៉ូលិស និងអ្នកនាំពាក្យប៉ូលិសនៃទីក្រុងអាមស្ទើដាម នៅប្រទេសហុល្លង់។ លោកស្រី បានលាឈប់កាលពីខែកញ្ញា ឆ្នាំ២០១៨ ហើយក៏បានចូលរួមនៅក្នុងកម្មវិធី Ellie on Patrol ដែលតម្រូវឱ្យគាត់ ធ្វើដំណើរទៅកាន់បណ្ដាប្រទេសនានា ដើម្បីចូលរួមជាមួយសមត្ថកិច្ចនៃប្រទេសទាំងនោះ ក្នុងប្រតិបត្តិការផ្សេងៗ។

ទស្សនាវីដេអូខាងក្រោម៖

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com