Connect with us

ខួបកំណើតដ៏ស្ងប់ស្ងាត់របស់ កញ្ញា ចំរើន សុភ័ក្ត្រ ស្របពេលជំងឺឆ្លងវីរុសកូវីដ១៩ កំពុងរាតត្បាតពេញពិភពលោក

ភ្នំពេញ៖ កាលពីម្សិលមិញជាថ្ងៃពិសេសសម្រាប់មួយឆ្នាំមានតែម្តងក្នុងជីវិតរបស់ កញ្ញា ចំរើន សុភ័ក្ត្រ ដែលធ្វើឱ្យកញ្ញារំភើបរកអ្វីប្រៀបមិនបាន ចំពោះក្រុមគ្រួសារ មិត្តភ័កិ្ត និង ហ្វេនគាំទ្ររបស់ខ្លួន ដែលបានធ្វើការ Surprise នំខួបកំណើតជាច្រើនដល់រូបកញ្ញា ធ្វើឱ្យកញ្ញាចង់ស្រក់ទឹកភ្នែក។ និយាយទៅនំខួបកំណើតដែលកញ្ញា ចំរើន សុភ័ក្ត្រ ទទួលបាននោះ គឺទទួលបានតាំងពីថ្ងៃទី២៣ រហូតមកដល់ថ្ងៃទី២៦ជាខួបកំណើតតែម្តង សរុបទៅនំខួបកំណើតមិនតិចនោះទេ។

ក្រឡេកទៅមើលថ្ងៃខួបកំណើតម្សិលមិញវិញ កញ្ញា ចំរើន សុភ័ក្ត្រ មិនបានបង្ហាញរូបភាពថ្ងៃប្រារព្ធពិធីខួបកំណើតនោះឡើយ មើលទៅហាក់បីដូចជាស្ងប់ស្ងាត់ គ្រាន់តែឃើញកញ្ញា បង្ហាញតែនំខួបកំណើតតែប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងណានោះ កញ្ញា ចំរើន សុភ័ក្ត្រ នៅតែសប្បាយចិត្ត ព្រោះមានមិត្តភ័កិ្ត និងហ្វេនជាច្រើននៅក្បែរ ពិសេសក្រុមគ្រួសារតែម្តង។

កញ្ញា ចំរើន សុភ័ក្ត្រ បានបង្ហាញអារម្មណ៍រីករាយក្នុងថ្ងៃខួបកំណើតរបស់ខ្លួន ដោយបានបង្ហោះសារដូច្នេះថា៖ “រីករាយថ្ងៃកំណើតអាភ័ក្រ្ត សូមឱ្យបំណងប្រាថ្នាបានសម្រេច និងសូមឱ្យលោកតាលោកយាយប៉ាម៉ាក់បងប្អូនទាំងអស់មានក្តីសុខក្នុងជីវិត”។ ពិតជាមានន័យចាក់ដោតខ្លាំងណាស់សម្រាប់ប៉ុន្មានឃ្លានេះ ហើយកញ្ញាក៏បានបញ្ជាក់ថា កញ្ញាក៏ត្រៀមខ្លួនរួចជាស្រេចក្នុងការចេញបទចម្រៀងថ្មីៗបន្ថែមទៀត ដើម្បីបំពេរអារម្មណ៍មិត្តៗយុវវ័យ ពិសេសហ្វេនរបស់គាត់តែម្តង៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com